ព័ត៌មានជាតិ

បង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់មួយករណី ឃាត់ខ្លួនស្រ្តី០៤នាក់ ធ្វើការអប់រំ

​​បាត់ដំបង: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៥ និង៣០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកបាណន់ បានចុះប្រតិបត្តិការបង្ក្រាបករណីលេងល្បែងស៊ីសង (បៀរ) ០១ករណី ឃាត់ខ្លួនអ្នកប្រព្រឹត្តល្បែងស៊ីសងចំនួន ០៤នាក់ ស្ថិតនៅចំនុចខាងក្រោយផ្សាររូង ក្នុងភូមិកំពង់គល់ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្ត​បាត់ដំបង ។

មន្រ្តីនគរបាលស្រុកបាណន់ បានឲ្យដឹងថា ជនសង្ស័យចំនួន ០៤នាក់ ១-ឈ្មោះ អ៊ឹម សំបូរ ភេទស្រី អាយុ៣៧ឆ្នាំ មានទីលំនៅភូមិរូង ឃុំចែងមានជ័យ ស្រុកបាណន់ ។ ២-ឈ្មោះ យឿ សុជាតិ ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅភូមិកំពង់គល់ ឃុំចែងមានជ័យ ស្រុកបាណន់ ។ ៣-ឈ្មោះ សូ សារឿន ភេទស្រី អាយុ៦៦ឆ្នាំ មានទីលំនៅភូមិចែង ឃុំចែងមានជ័យ ស្រុកបាណន់ ។ ៤-ឈ្មោះ អ៊ឹម រដ្ឋា ភេទស្រី អាយុ៣៣ឆ្នាំ មានទីលំនៅភូមិចែង ឃុំចែងមានជ័យ ស្រុកបាណន់ ។

វត្ថុតាងដកហូតរួមមាន៖ សន្លឹកបៀរចំនួន ០១ហ៊ូ, កម្រាលក្រាលសំរាប់លេងល្បែង ០១ផ្ទាំង, ម៉ូតូចាស់កែច្នៃ ០១គ្រឿង និងលុយខ្មែរ ២៥,០០០៛ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលស្រុកធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ប្រព្រឹត្តការលេងល្បែងស៊ីសងខុសច្បាប់ទៀត រួចឲ្យវិញត្រលប់ទៅមូលដ្ឋានវិញ ៕

មតិយោបល់