ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងធ្វេីការឃាត់ខ្លួនជាក់ស្ដែងពីបទលួច ទូរស័ព្ទដៃនៅចំណុចក្នុងផ្សារបឹងកេងងនាម៉ោង៣និង៥៥នាទី នៅថ្ងៃទី១ខែកក្កដា ឆ្នាំ២០២០។
ជនសង្ស័យ ឈ្មោះ ចាន់ ធាវី ហៅ ចាន់ ស្រីមុំ ភេទ ស្រី អាយុ 29 ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវថ្នល់រទេះភ្លើង សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ, មុខរបរ: មើលកូនឲ្យបុគ្គលិករោងចក្រ ។
ជនរងគ្រោះ ឈ្មោះ ចក ច័ន្ទម៉ល្លីកា ភេទ ស្រី អាយុ 19ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ76 សង្កាត់ កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ, មុខរបរ: បុគ្គលិកជីបម៉ុង ។
វត្ថុតាងចាប់យក៖ទូរស័ព្ទដៃចំនួន 01គ្រឿង ម៉ាក iPhone Xmas ពណ៌ទឹកមាស សមត្ថកិច្ចយើងបានធ្វើការប្រគល់ឲ្យជនរងគ្រោះ តាមការស្នើសុំ ដោយមានការឯកភាពពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ។
មុនពេលកើតហេតុថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោងប្រហែល២និង៣០នាទីជនសង្ស័យបានជិះម៉ូតូឌុបចេញពីម្ដុំបឹងកក់ គោលបំណងមកផ្សារបឹងកេងកង ទិញស្បែងជើងពាក់ ពេលកំពុងដើររកទិញស្រាប់តែ ឃើញជនរងគ្រោះ ស្ពាយកាបូបពីក្រោយ ដោយកាបូបនោះចំហរូត ឃើញលុយ និងទូរស័ព្ទ ភ្លាមនោះជនសង្ស័យក៏បានធ្វើសកម្មភាពលូកដៃយកទូរស័ព្ទដៃ របស់ជនរងគ្រោះពីក្នុងកាបូប ប៉ុន្ដែត្រូវជនរងគ្រោះងាកឃើញទាន់ក៏ចាប់ដៃជនសង្ស័យជាប់ ហើយស្រែកថាចោរៗ បន្ទាប់មកសន្ដិសុខផ្សារ និងសមត្ថកិច្ចយើងល្បាតទៅដល់ ក៏ឃាត់ខ្លួនជនសង្ស័យនាំយកទីស្នាក់ការប៉ុស្ដិ៍នគរបាលបឹងកេងកងទី1 ដើម្បីធ្វើការសាកសួរតែម្ដង។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីធ្វើការសាកសួរបន្ដ និងចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់