ព័ត៌មានជាតិ

ស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់បញ្ជូនទៅសង្រ្គោះភ្លាមៗ ខណះដែលរថយន្តបុករួចបើកគេចបាត់

ព្រះសីហនុ: ករណីគ្រោះថ្នាក់ចរាចណ៍មួយរវាងរថយន្ត និង ម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់ ចំណែកជនបង្កមិនស្គាល់អត្តសញ្ញាណរត់បាត់ កាលពីវេលាម៉ោង៤និង៣៥នាទី ថ្ងៃទី ០១ ខែ កក្ដដា ឆ្នាំ២០២០ នៅចន្លោះគីឡូ ១៦៣_១៦៤ ស្ថិតក្នុងភូមិ តានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ជនរងគ្រោះបើកបរម៉ូតូ១ មានឈ្មោះ ស៊ាង ចន្ថា ភេទ ប្រុស អាយុ ៣៣ ឆ្នាំ (ស្លាប់) រស់នៅក្នុងភូមិ ត្រពាំងគា ឃុំ ជើងគោ ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ។
និងទី២. ឈ្មោះ ផន ធាន ភេទ ប្រុស អាយុ ២៨ ឆ្នាំ រងរបួសធ្ងន់ រស់នៅក្នុង ភូមិ ទំពាំងគា ឃុំ ជើងគោ ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ។
តាមប្រភពព័ត៌មានជនរងគ្រោះបានបើកម៉ូតូមានទិសដៅពី ភ្នំពេញ ទៅខេត្តព្រះសីហនុលុះមកដល់ចំណុចខាងលើត្រូវរថយន្ត បុកបណ្តាលឲ្យស្លាប់និងរងរបួសនៅនឹងកន្លែង ។
បច្ចុប្បន្នអ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីពេទ្យឯកជនវាលរេញចំណែកសពត្រូវបានបញ្ជូនទៅឲក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់