ព័ត៌មានជាតិ

ករណីជនសង្ស័យ ជិះឡានមកវាយស្តុបរថយន្ត Ford បណ្ដាលឲ្យរងការខូចខាត លោកអធិការក្រុងដូនកែវ មិនលើកទូរស័ព្ទ…

តាកែវ: កាលពីវេលាម៉ោង ៧ និង១២នាទីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០១៩ ស្ថិតនៅភូមិ ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ មានករណីជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ ជិះរថយន្តម៉ាកព្រូស ១គ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខ 2AW-5832 មកឈប់ រួចយកដំបងវាយស្តុបរថយន្ត Ford ស៊េរីទំនើប ១គ្រឿង ដែលចតនៅស្ងៀម នៅក្បែរសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តតាកែវ បណ្ដាលឲ្យរងការខូចខាត។

មូលហេតុ៖មិនទាន់ដឹងនោះទេ។

សូមបញ្ជាក់៖ ករណីខាងលើនេះ អ្នកសារព័ត៌មាន បានតេទូរស័ព្ទទៅលោកអធិការក្រុងដូនកែវ ដើម្បីប្រាប់ហេតុការណ៍ ប៉ុន្តែលោកមិនបានលើកទូរស័ព្ទទេ សង្ស័យខ្លាចអ្នកកាសែតហើយមើលទៅ៕

មតិយោបល់