ព័ត៌មានអន្តរជាតិ

ផែនការប្រកាសបញ្ចូលទឹកដី របស់អ៊ីស្រាអែល ត្រូវពន្យារពេល ខណៈមានការប្រឆាំងពីប៉ាឡេស្ទីន

អ៊ីស្រាអែល: ទោះបីជាមានការពន្យារពេល ក្នុងការប្រកាសរបស់អ៊ីស្រាអែល ដែលបានគ្រោងទុកជាយូរមកហើយ ដើម្បីបញ្ចូលតំបន់ឧបសម្ព័ន្ធមួយភាគបី នៃភាគខាងលិច រួមទាំងផ្នែកខ្លះនៃជ្រលងភ្នំហ្ស៊កដានី ដែលកាន់កាប់ ដោយខុសច្បាប់រួចទៅហើយ នៅតែជាហេតុ ធ្វើឲ្យប្រជាជនប៉ាឡេស្ទីន មានការជំទាស់មិនយល់ព្រម ចំពោះផែនការមួយនេះ ដោយមានអ្នកខ្លះ បានធ្វើការតវ៉ានៅទីក្រុង Ramallah និង Gaza ផងដែរ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០។

រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីស្រាអែល លោក Gabi Ashkenazi បាននិយាយនៅក្នុងបទសម្ភាសន៍ តាមវិទ្យុមួយ កាលពីថ្ងៃពុធនេះថា ការប្រកាសអំពីផែនការបញ្ចូលទឹកដីនេះ គឺមិនទាន់មាននៅឡើយទេ ទោះបីជាកាលបរិច្ឆេទ ចាប់ផ្ដើមដំណើរនេះ នៅថ្ងៃទី ១ ខែកក្កដា ដែលបានកំណត់ដោយរដ្ឋាភិបាលចម្រុះ មានការជំទាស់យ៉ាងខ្លាំងក៏ដោយ។

យ៉ាងណាមិញ ទាក់ទង់នឹងបញ្ហានេះ បាតុករប៉ាឡេស្ទីនប្រហែល ១៥០ នាក់ បានប្រមូលផ្តុំគ្នា កាលពីល្ងាចថ្ងៃពុធ នៅកណ្តាលក្រុង Ramallah ដើម្បីធ្វើការប្រឆាំងនឹងផែនការនេះ។ ដោយពួកគេ បាននិយាយថា ទោះបីជាមានការប្រកាសពន្យារពេលក៏ដោយ ក៏ការបញ្ចូលតំបន់ឧបសម្ព័ន្ធ ត្រូវតែលើយកទៅនិយាយលើតុចរចា៕

មតិយោបល់