ព័ត៌មានជាតិ

កូនប្រុសរករឿងគ្រួសារ បានវាយម្តាយបង្កើតរបស់ខ្លួន២ដំបងឫស្សី បណ្តាលឲ្យដេកដួលរងរបួសធ្ងន់​

កណ្តាល:​ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា មានករណីអំពើហិង្សាក្នុងគ្រួសារមួយ កើតឡើងនៅថ្ងៃពុធ ១១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៩និង០០នាទី។ ករណីនេះកើតនៅចំណុចភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ជនរងគ្រោះមានឈ្មោះ ខឺន សាវឿន ភេទស្រី អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរពិការភាព (ស្វិតត្រគៀកខាងស្តាំ) មានទីលំនៅភូមិឃុំកើតហេតុ (ត្រូវជាម្តាយ) មានរបួសស្នាមលើចង្កេះខាងស្តាំ០១កន្លែង និងរបួសលើខ្មងជើងខាងឆ្វេង០១កន្លែង។ ជនសង្ស័យឈ្មោះ ពៅ គន្ធា ភេទ ប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំកើតហេតុឃាត់ខ្លួន (ត្រូវជាកូន)។

វត្ថុតាងចាប់យកមានដំបងឫស្សី ១កំណាត់មានប្រវែង១,៩៧ម៉ែត្រ។ ដោយកន្លងមកជនសង្ស័យនៅពេលស្រវឹងស្រាម្តងៗ ចេះតែរករឿងឪពុកម្តាយរបស់ខ្លួន ហើយធ្លាប់ប្រើហិង្សាទៅលើគាត់ចំនួន៤ទៅ៥ដងមកហើយ ប៉ុន្តែមិនបានប្តឹងសមត្ថកិច្ចឡើយ។ លុះដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៧និង០០នាទី ជនសង្ស័យបានដើរទៅផ្ទះឈ្មោះ អ៊ុត រ៉ា ភេទ ប្រុស នៅចំហៀងខាងត្បូងផ្ទះខ្លួនហើយបានទិញស្រាថ្នាំចំនួន២លីត្រហូបជាមួយឈ្មោះ អ៊ុត រ៉ា ឈ្មោះហ៊ាង និងមនុស្សម្នាក់មិនស្គាល់ឈ្មោះត្រូវជាបងរបស់ឈ្មោះអ៊ុត រ៉ា លុះដល់ម៉ោង១៩ និង០០នាទី ជនសង្ស័យមានសភាពស្រវឹងស្រាបានដើរមកផ្ទះវិញ ហើយកាន់ដំបងឫស្សីមួយកំណាត់គ្រវីគ្រវាត់ព្រមទាំងស្រែកឡូឡាយ៉ាងខ្លាំងៗពេលមកដល់ផ្ទះ បន្ទាប់មកយកដំបងឫស្សីវាយម្តាយខ្លួនចំនួន០២ដំបងត្រូវចង្កេះចំហៀងខាងស្តាំមួយដំបង និងត្រូវស្មងជើងខាងឆ្វេងមួយដំបងមានរបួសហើមប៉ោង ពេលនោះឈ្មោះសុខ ពៅ ជាប្តីនិងកូនៗ ឈ្មោះពៅ ណាវី ឈ្មោះពៅ ស្រីថាបាននាំគ្នារត់ចេញពីតូបនៅខាងមុខផ្ទះទៅឃាត់ជនសង្ស័យ ព្រមទាំងមកដាក់ពាក្យបណ្តឹង
សមត្ថកិច្ចប៉ុស្តិ៍វិហារសួគ៌ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់