ព័ត៌មានជាតិ

Updated៖ ចុងភៅ ២នាក់ រងរបួស ករណីធា្លយទុយោធុងហា្គស ឆេះរោងចុងភៅកម្មវិធីខួបកំណើត និងឡើងគេហដា្ឋនថ្មី

ភ្នំពេញៈ នៅវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ចំណុចផ្ទះP១២ផ្លូវ៩០៧ ក្រុមទី៦ ភូមិទួលសងែ្ក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

មា្ចស់ផ្ទះឈ្មោះ យឹម សាម៉ាច ភេទប្រុស អាយុ ៤៣ឆាំ្ន ជនជាតិខែ្មរ មុខរបរនៅផ្ទះ អគិ្គភ័យឆាបឆេះរោងចុងភៅកម្មវិធីខួបកំណើត និងឡើងគេហដា្ឋនថ្មី។

មូលហេតុ៖ ធា្លយទុយោធុងហា្គស ។

សម្ភារខូចខាតឆេះដំបូលរោងចុងភៅ ចានឆាំ្នងម្ហូបអាហារមួយចំនួន ។

ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យក្រុងចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន។

អគ្គិភ័យ ខាងលើបណ្តាលឲ្យគ្រោះថា្នក់ដល់ ចុងភៅចំនួន ០២នាក់៖
១/ឈ្មោះ សុខ ងួន ភេទប្រុស អាយុ ៤៥ឆាំ្ន ជនជាតិខែ្មរ សា្នក់នៅសងា្កត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មុខរបរចុងភៅ (រងរបួសរលាកភើ្លងហា្គសជើង និងដៃស្រាល)។
២/ឈ្មោះ អាំង សុខទ្រី ភេទប្រុស អាយុ ៤២ឆាំ្ន ជនជាតិខែ្មរ សា្នក់នៅសងា្កត់កំបូល ខណ្ឌកំបូល មុខរបរចុងភៅ (រងរបួសរលាកផ្ទៃមុខនិងដៃស្រាល ) ជនរងគ្រោះទាំង០២នាក់សំរាកព្យាបាលនៅគ្លីនិកសូរិយាខាងកើតផ្សារសាំហាន់ ។

ករណីនេះអគ្គិភ័យនេះបានរលត់ទៅវិញនៅវេលាម៉ោង ១១និង៤០នាទីថ្ងៃដដែល៕

មតិយោបល់