(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida នៅថ្ងៃចន្ទ ទី០១ ខែវិច្ឆិកានេះបានប្រកាសជ័យជម្នះជាផ្លូវការក្រោយដឹកនាំគណបក្សរបស់លោក ទទួលជ័យជម្នះយ៉ាងរឹងមាំ ក្នុងការបោះឆ្នោតសភាជាន់ទាប កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។
គណបក្សប្រជាធិបតេយ្យសេរី (LDP) របស់លោក Kishida និងដៃគូរបស់ខ្លួនគឺគណបក្ស Komeito ឈ្នះបានអាសនៈចំនួន២៩៣ ក្នុងចំណោមអាសនៈសរុបចំនួន៤៦៥ នៅក្នុងរដ្ឋសភាជប៉ុន។ ដៃគូទាំងពីរកាន់កាប់អាសនៈចំនួន៣០៥ ក្នុងនោះ LDP គ្រប់គ្រងតែឯងចំនួន២៧៦អាសនៈ។
លោក Kishida បានឡើងកាន់អំណាចកាលពី១ខែមុន ក្រោយលោក Yoshihide Suga សម្រេចលាលែងពីតំណែងក្រោយកាន់បាន១ឆ្នាំ ដែលហេតុផលមួយផ្នែកគឺ ដោយសារប្រជាជនមិនពេញចិត្តចំពោះ ការគ្រប់គ្រងវិបត្តិ COVID-19 របស់លោក នៅក្នុងប្រទេសជប៉ុន៕
ប្រភព៖ Reuters
មតិយោបល់