សៀមរាបៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមមានឲ្យដឹងថា នៅថ្ងៃទី ២៩ ខែមិថុនាឆ្នាំ២០២០ ម៉ោង ០១និង០០នាទី នៅចំណុចភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
លោកវរសេនីយ៍ទោ លឹម សម្បត្តិ អធិការនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបានអោយដឹងថា : នៅថ្ងៃទី ០១ ខែកក្កដាឆ្នាំ២០២០ វេលាម៉ោង ០៩ និង៣០នាទី មានឈ្មោះតុញ ឡៃ ភេទស្រីនៅភូមិជ្រែ ឃុំកណ្ដែកស្រុកប្រាសាទបាគងខេត្តសៀមរាប បានមកប្តឹងរៀបរាប់ថា :
នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ០១និង០០យប់ មានជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពចូលលួចយកកាបូបដាក់លុយរបស់គាត់ ។
នៅក្នុងកាបូបនោះមានលុយខ្មែរ ចំនួន ៧០០០ ០០០៛ (ប្រាំពីរលាន) លុយដុល្លារចំនួន $៣៥០ (បីរយហាសិបដុល្លារ) ខ្សែកមាសចំនួន ០១ខ្សែ( ទម្ងន់ ៥ជី ) ខ្សែដៃមាសចំនួន ០១ខ្សែ (ទម្ងន់ ៥ជី ) និងឯកសារមួយចំនួនទៀត ។
ក្រោយទទួលបណ្តឹង កម្លាំងជំនាញស្រុកបានសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍កណ្តែក ហើយឈានដល់កំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ មកសាកសួរ ៖
ជនសង្ស័យទី ១. ឈ្មោះ រឹត ភីរម្យ (កើតថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០០៦ ) (ជាអ្នកធ្វើសកម្មភាពចូលយកកាបូបលុយផ្ទាល់ពីក្នុងផ្ទះ)
ជនសង្ស័យទី ០២ . ឈ្មោះ គុណ កាន (ហៅ កុយ) ភេទប្រុស កើតថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០០៦ (ជាអ្នកចាំផ្លូវ)
ជនសង្ស័យទី ៣. ឈ្មោះ ជា ចិន ភេទ ប្រុស កើតថ្ងៃទី១៨ ខែសីហា ឆ្នាំ២០០៨ (ជាអ្នកចាំផ្លូវ )
ជនសង្ស័យទី ៤. ឈ្មោះ រិទ្ធ លី (ហៅតឿ) ភេទប្រុស កើតថ្ងៃទី ៥ ខែសីហាឆ្នាំ២០០៦ (ជាអ្នកធ្វើសកម្មភាពចូលទៅក្នុងផ្ទះ) ។
ជនសង្ស័យទាំង ០៤នាក់ខាងលើ រស់នៅភូមិជ្រែ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង ៤នាក់ គឺពួកគេពិតជាបាននាំគ្នាទៅធ្វើសកម្មភាពលួចកាបូបលុយពិតប្រាកដមែន។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន ៖ លោហៈធាតុ ពណ៌លឿង ចំនួន២ខ្សែ (ខ្សែកមាស១ខ្សែ ប្រវែង២០សង់ទីម៉ែត្រ )ទម្ងន់៥ជី
(ខ្សែដៃមាស១ខ្សែ ប្រវែង១,៥០សង់ទីម៉ែត្រ)ទម្ងន់៥ជីលោហៈធាតុពណ៌លឿង១គូ (ក្រវិលមាសទម្ងន់១ជី) លុយខ្មែរ សរុប២៩៩០០០០៛(ពីរលានកៅសិបប្រាំបួនម៉ឺនរៀល) និងលុយដុល្លារ១៥$(ដប់ប្រាំដុល្លារ) និងទូរស័ព្ទចំនួន ០៣គ្រឿង ។
ក្រោយធ្វើកំណត់ហេតុ សមត្ថកិច្ចបានសំបានប្រគល់ជូនសម្ភារៈទាំងអស់នេះជនរងគ្រោះវិញ តាមពាក្យស្នើសុំ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕
មតិយោបល់