ព័ត៌មានជាតិ

សំណាងមិនបានសម្រេច ស្ត្រីម្នាក់ជិះម៉ូតូទៅធ្វើការ ត្រូវជនសង្ស័យឆក់ការបូបស្ពាយដួលម៉ូតូរងរបួសធ្ងន់

ភ្នំពេញ: ជនសង្ស័យមួយក្រុមមានគ្នា ៤នាក់ ជិះម៉ូតូ ២គ្រឿងមកធ្វើសកម្មភាពឆក់ការបូបស្ពាយពីស្ត្រីកម្មការិនីរោងចក្រម្នាក់ តែមិនបានសម្រេច បណ្តាល្យដួលម៉ូតូរងរបួសធ្ងន់ ហើយជនសង្ស័យបានគេចខ្លួនបាត់។

ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង ៦និង៥០នាទីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះឈ្មោះ គឹម ទូច អាយុ ៣៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់បន្ទប់ជួលសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ មានស្រុកកំណើតនៅខេត្តកំពត។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះជិះម៉ូតូម៉ាក ធូដេ ពណ៌ក្រហម ធ្វើដំណើរចេញពីផ្ទះជួលបំណងទៅធ្វើការភ្លាមនោះ ស្រាប់តែមានជនសង្ស័យមានគ្នា ៤នាក់ ជិះម៉ូតូ ២គ្រឿងមកពីក្រោយហើយបានឆក់ការបូបស្ពាយពីជនរងគ្រោះមិនបានសម្រេច ហើយបានគេចខ្លួនបាត់ បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិចិនតុង ៕

មតិយោបល់