កណ្ដាលៈ យោងតាមសារព័ត៌មាន ការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា កើតហេតុថ្ងៃព្រហស្បតិ៍ ១៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី០២ ខែកក្កដា ២០២០ វេលាម៉ោង១៦ និង ៣០នាទី នៅចំណុចភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះទី១/ ឈ្មោះមៀច ផៃ ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជំទប់ទី១មានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងទី២/ ឈ្មោះឡាង ថុល ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមេភូមិ មានទៅលំភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនសង្សយ័ឈ្មោះ ម៉ៃ វណ្ណៈ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរបុគ្គលិកធនាគារ មានលំនៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
វត្ថុតាងចាប់យករួមមាន
១/ ត្រាមូលឃុំក្លែងក្លាយចំនួន ០១ ។
២/ ត្រាឈ្មោះ ចំនួន០២ ។
សភាពនៃរឿងហេតុ នៅថ្ងៃខែឆ្នាំនិងម៉ោងខាងលើ ប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ បានទទួលពត៌មានពីលោក មាន ណាត ភេទប្រុស ថាមានគេបន្លំធ្វើលិខិតផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់ដីធ្លី និង ផ្ទះសម្បែង ដោយមានត្រាក្លែងក្លាយ ទាំងឈ្មោះ ហត្ថលេខា និង ត្រា ថែមទៀត ពេលទទួលបានពាក្យបណ្តឹងភ្លាម កំលាំងនគរបាលប៉ុស្តិ៍ភូមិធំ សហការជាមួយកម្លាំងនគរបាលយុត្តិធម៌ស្រុក បានហៅជនសង្ស័យខាងលើ មកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ម៉ៃ វណ្ណៈ ភេទប្រុស បានឆ្លើយសារភាពថា ខ្លួន បានឆាតទៅកន្លែងឆ្លាក់ត្រា តាមរយៈ Facebook ដែលមានយីហោឆ្លាក់ត្រាពីចម្ងាយ ឲ្យធ្វើត្រាឃុំភូមិធំ និងត្រាឈ្មោះឲ្យខ្លួន ក្នុងតម្លៃ២០$ ដោយផ្ញើរលុយតាមរយៈ ABA រយៈពេលមួយអាទិត្យ ទើបកន្លែងឆ្លាក់ត្រា ឲ្យម៉ូតូឌុបយកមកឲ្យខ្លួន ពេលបានត្រាហើយ ខ្លួនក៏រៀបចំឯកសារក្លែងក្លាយ ដោយមានបោះត្រាមូល និងត្រាឈ្មោះក្លែងក្លាយ លើលិខិតផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់ដីធ្លី និង ផ្ទះសម្បែង ដើម្បីយកទៅដាក់នៅមីក្រូហិរញ្ញវត្ថុខេមា យកប្រាក់ចំនួន៣០០០០$ ដើម្បីប្រកបមុខរបរ ប្រាកដមែន៕
មតិយោបល់