ភ្នំពេញៈ កាលពីវេលាម៉ោង ២និង៣៥នាទីរំលងអធ្រាត្រ ចូលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ នៅលើដំបូលស្តង់លេខ C ២០ ក្នុងផ្សារលក់ផ្លែឈើ នាគមាស ភូមិទី២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីបុរសកម្មករអ្នកអូសរទេះម្នាក់ស្លាប់។
ជនរងគ្រោះឈ្មោះ យិន ថន អាយុ ៤៧ឆ្នាំ ជាកម្មករ អូសរទេះ ស្នាក់នៅ លើស្តង់ខាងលើ និងមានស្រុកកំណើតភូមិព្រៃតាញ៉យ ឃុំខ្សែត្រ ស្រុកកំពង់រោរិ៍ ខេត្តស្វាយរៀង ។
ដំណើររឿង៖ មុនពេលកើតហេតុកម្មករអ្នកអូសរទេះទាំងអស់ បានទៅដេកលើដំបូលស្ដង់តាមធម្មតា ក្រោយពីហូបបាយរួច ដោយកន្លែងនោះជួលគេក្នុងមួយយប់ ២,០០០រៀល ខណៈពេលកំពុងដេកសុខៗ ស្រាប់តែជនរងគ្រោះ កន្ត្រាក់ដៃជើងផ្អើលអ្នកដេកក្បែរ ក្រោកជួយធ្វើចលនា និងហៅរថយន្តសង្គ្រោះ ប៉ុន្តែអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យរួច ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕

មតិយោបល់