ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីហ្វីលីពីន អនុម័តច្បាប់ប្រឆាំងនឹងភេរវកម្មឲ្យមានវិសាលភាព

ហ្វីលីពីនៈ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានចុះហត្ថលេខាលើច្បាប់ប្រឆាំងអំពើភេរវកម្ម ដែលត្រូវបានជំទាស់យ៉ាងខ្លាំង ពីក្រុមអ្នករិះគន់ ដោយសារខ្លាចថា វាអាចត្រូវបានប្រើ ដើម្បីប្រឆាំងនឹងក្រុមអ្នកការពារសិទ្ធិមនុស្ស និងដើម្បីរារាំងអ្នកប្រឆាំងបក្សកាន់អំណាច។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០។

អ្នកនាំពាក្យប្រធានាធិបតីលោក Harry Roque បាននិយាយថា លោក Duterte បានចុះហត្ថលេខាលើច្បាប់មួយនេះ កាលពីថ្ងៃសុក្រ បន្ទាប់ពីបានថ្លឹងថ្លែងយ៉ាងល្អិតល្អន់ ស្ដីពីការព្រួយបារម្ភរបស់បណ្ដាក្រុមផ្សេងៗ ដោយលោក បានបង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់រដ្ឋាភិបាល ក្នុងការលុបបំបាត់អំពើភេរវកម្ម។

យ៉ាងណាមិញទាក់ទងនឹងការអនុម័តច្បាប់នេះ ក្រុមអ្នកប្រឆាំង បាននិយាយថា ពួកគេ នឹងចោទសួរអំពីច្បាប់ធម្មនុញ្ញ នៅក្នុងតុលាការកំពូល។

សូមជំរាបថា ច្បាប់នេះ នឹងផ្តល់សិទ្ធិអំណាចដល់កម្លាំងសន្តិសុខ ដើម្បីធ្វើសកម្មភាព ប្រយុទ្ធប្រឆាំងនឹងបុគ្គល ក៏ដូចជាក្រុមប្រដាប់អាវុធ ខណៈដែលអ្នកជំនាញផ្នែកច្បាប់ និយាយថា វិសាលភាពរបស់វា អាចអនុញ្ញាតឱ្យមានការរើសអើង ការរំលោភបំពានសិទ្ធឯកជន និងការបង្ក្រាបជាដើម៕

មតិយោបល់