ព័ត៌មានជាតិ

នគរបាល​ឃាត់ខ្លួន​បុរស​ ៣​នាក់ ពាក់ព័ន្ធ​ករណី​លួចម៉ាស៊ីនត្រជាក់​និង​ទូរ​ទឹកកក​

​ភ្នំពេញ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃ្មួញ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់ ករណី​លួច​ម៉ាស៊ីនត្រជាក់ និង​ទូរ​ទឹកកក នៅ​ចំណុច​ក្នុង​ឃ្លាំង​ថ្ម​ម៉ាប ផ្លូវ​១០១៩ ភូមិ​ឃ្មួញ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ កាលពី​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​០២ និង​៣០​នាទី​ព្រឹក ។​

​ជនសង្ស័យ​ជ​ចំនួន​០៣​នាក់​រួមមាន ៖ ១-​ឈ្មោះ រិ​ន សំនួរ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្មាន ស្នាក់នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​សែន​សុខ​៣ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ (​មាន​សារធាតុ​ញៀន​) ។ ២-​ឈ្មោះ គង់ គីម ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្មាន ស្នាក់នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​សែន​សុខ​៥ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ (​មាន​សារធាតុ​ញៀន​) និង​៣-​ឈ្មោះ គង់ ចំណាប់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្មាន ស្នាក់នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​សែន​សុខ​៦ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ (​មាន​សារធាតុ​ញៀន​) ។

​សម្ភារ:​ដកហូត​មាន រទេះរុញ​ចំនួន​០១​គ្រឿង​, ទូរ​ទឹកកក​០១​គ្រឿង , ម៉ាស៊ីនត្រជាក់​០៥​គ្រឿង ប្រគល់​ឲ្យជនរងគ្រោះ​វិញ ។​

​បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្តតាម​នីតិវិធី ៕

មតិយោបល់