ព័ត៌មានជាតិ

អាណោចអធ័មណាស់ អ្នកអូសរទេះលក់ទាខ្វៃម្នាក់ ឆ្លងផ្លូវ ត្រូវរថយន្តបុកស្លាប់មួយរំពេច

សៀមរាប: នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១២និង១០នាទីរំលងអធ្រាត្រត្រង់ចំណុច មុខផ្សារពួកចន្លោះគីឡូ ម៉ែត្រលេខ៣២៨ និង៣២៩ ភូមិគោកស្រុក ឃុំពួក ស្រុកពួក លើផ្លូវជាតិលេខ៦ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត បុកអ្នកអូសរទេះ។

ដំណើររឿង៖ មុនពេលកើតហេតុរថយន្តម៉ាក ssangyong ពណ៌លឿង ផ្លាកលេខ ភ្នំពេញ 2AB-2248 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មានទិសដៅពីលិចទៅកើត បានបុកមនុស្សរុញរទេះលក់ទាខ្វៃ ឆ្លងផ្លូវពីជើងទៅត្បូង ឈ្មោះ ស៊ឹម សុធា ភេទប្រុស អាយុ ៤៨ឆ្នាំ (ស្លាប់) នៅភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។

មូលហេតុ៖ រថយន្តបើកបរលឿន។

ក្រោយពេលកើតហេតុរថយន្តបានគេចខ្លួនទៅទិសខាងកើតតាមផ្លូវជាតិលេខ៦ កម្លាំងជំនាញបានចុះវាស់វែងកន្លែងកើតហេតុ កសាងសំណុំរឿង និងសហការការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងការិយាល័យអន្តរាគមន៍ឃាត់បានរថយន្តក្នុងក្រុងសៀមរាប អ្នកបើកបរគេចខ្លួន និង
ដកហូតវត្ថុតាងពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក សាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់