ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់កាបូបពីនារី ២នាក់ កំពុងជិះម៉ូតូតាមផ្លូវ

កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថ កើតហេតុលើកទី០១ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១០និង៣០នាទី នៅចំនុចផ្លូវបេតុង ស្ថិតក្នុងភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ។ កើតហេតុលើកទី​ ២ ថ្ងៃ១ខែកក្កដាឆ្នាំ២០២០ ម៉ោង ១៦និង៤៥នាទី នៅចំណុចផ្លូវ២១ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះ៖ ពីរនាក់
-ទី១ ឈ្មោះ ភិន ស្រី ភេទស្រី អាយុ៦១ឆ្នាំនៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅខេត្តកណ្តាល។
-ទី២ ឈ្មោះ ទឹម ចរិយា ភេទស្រីអាយុ៣៧ឆ្នាំ នៅភូមិក្រពើហាកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យ០១នាក់ឈ្មោះ យីម សាំយូអែល ភេទប្រុស អាយុ ២៨ឆ្នាំ នៅភូមិព្រែកជើងព្រុំ សង្កាត់វាលស្បូវ ខណ្ឌច្បាអំពៅ ក្រុងភ្នំពេញ (ឃាត់ខ្លួន)។ មធ្យោបាយធ្វើសកម្មភាព៖
ជិះម៉ូតូ១គ្រឿងម៉ាកHonda C125សេរី២០១៥ ពណ៌ខ្មៅ ស្លាកលេខ​ភ្នំពេញ 1DD 0449។ វត្ថុតាំងចាប់យកមាន
-ម៉ូតូ១គ្រឿងម៉ាកHonda C125សេរី ២០១៥ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1DD 0449
-ទូរសព្ទ័មួយគ្រឿងម៉ាកsamsung ពណ៌ខ្មៅ
-ខ្សែករធ្វើពីទុងដែងពណ៌លឿងចំនួនមួយខ្សែរ
-ប្រាក់រៀលចំនួន២៤២០០រៀល

សភាពនៃរឿងហេតុ​ កាលពីវេលាកើតហេតុខាងលើ ពេលដែលជនរងគ្រោះជិះម៉ូតូមកពីផ្សារតាខ្មៅ តាមផ្លូវបេតុង ស្ថិតក្នុងភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅជនសង្ស័យខាងលើធ្វើសកម្មភាពឆក់កាបូករួចគេចខ្លួនបាត់។​ រហូតមកដល់ថ្ងៃទី៣ខែកក្តដាឆ្នាំ២០២០វេលាម៉ោង១៥និង៣០នាទី ពេលដែលកម្លាំងសមត្ថកិច្ច កំពុងតែល្បាត ក៏ជួបនិងសង្ស័យ ហើយក៏ធ្វើការឃាត់ខ្លួនយកមកសួរនាំនៅអធិការដ្ធានក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់