ព័ត៌មានជាតិ

មន្ដ្រីជលផល ចុះបង្ក្រាបបទល្មើសនេសាទនៅឃុំចំនួន២ នៃស្រុកកំពង់ស្វាយ និងស្រុកស្ទោង

កំពង់ធំៈ ឧបករណ៍បទល្មើសនេសាទ មួយចំនួន ត្រូវបាន សមត្ថកិច្ចរដ្ឋបាលជលផលផ្នែកផាត់សណ្ដាយ សហការជាមួយសមត្ថកិច្ចរដ្ឋអធិការប៉ែកខាងជើង និងកម្លាំងមន្ត្រីឧទ្យានុរក្សតំបន់ស្នូលចេញបង្ក្រា ទៀតហើយ បន្ទាប់ពីបទល្មើសទាំងនេះ ត្រូវបានរងការរិះគន់ពីមតិសាធារណៈ និងសារព័ត៌មានជាខ្លាំងនោះ។

យោងតាមបណ្ដាញទំនាក់ទំនង ហ្វេសបុក ជាផ្លូវការណ៍ របស់ខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានបង្ហោះកាលពីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ការបង្ក្រាបនេះ គឺរៀបចំជា ២មុខសញ្ញា។ មុខសញ្ញាទី១៖ សមត្ថកិច្ចជលផលផ្នែកសណ្ដាយ រួមនឹងជលផលប៉ែកខាងជើង បឹងទន្លេសាប បង្ក្រាបនៅចំណុចទ្វារបឹង និងកែងឆេះ ក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ឯមុខសញ្ញាទី២៖ គឺសមត្ថកិច្ចជលផល សង្កាត់ពាមបាង សហការជាមួយកម្លាំងមន្ត្រីឧទ្យានុរក្សតំបន់ស្នូល គឺបង្ក្រាបនៅចំណុចបឹងស្បាត និងកូនសត្វនៅឃុំពាមបាង ស្រុកស្ទោង។

ជាលទ្ធផលសរុប គឺបង្ក្រាបបាន ៖ របាំងអួន ០៦របាំង ប្រវែង៧៥០ម៉ែត្រ, ឡុក ចំនួន២០ គ្រឿង , លបលូ ចំនួន ១៦មាត់ ,បង្គោល៤០០ដើម និងចាក់លែងកូនត្រីចំរុះ ទម្ងន់៨០ គីឡូក្រាម។ ចំណែកបទល្មើសនេសាទ នៅចំណុចក្រឡុបបាយក្អែក និងកោះតាបរ ដែលចំណុចក្ដៅគគុក ដែលប្រជាពលរដ្ឋបាន និងកំពុងរិះគន់ថា មានការរត់ការ និងមានលោកនាយផ្នែកជលផល ផាត់សណ្ដាយ ចូលរួមផងនោះ គឺមិនទាន់មានព័ត៌មានជាផ្លូវការណ៍ថា មានការបង្ក្រាបនៅឡើយទេ រហូតមកទល់ពេល ប្រជាពលរដ្ឋកំពុងរង់ចាំមើល៕

បង្ក្រាបនេសាទ (1)បង្ក្រាបនេសាទ (2)បង្ក្រាបនេសាទ (3)បង្ក្រាបនេសាទ (4)បង្ក្រាបនេសាទ (5)

មតិយោបល់