ព័ត៌មានជាតិ

គួរឲ្យអាសូរ! បុរសកសិករម្នាក់ រាយខ្សែលួសឆក់កណ្តុរ បណ្តាលឲ្យឆក់ខ្លួនឯងស្លាប់

កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កើត‌ហេតុ‌ថ្ងៃ‌ទី០៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២៤ និង១២នាទី មានករណីបុរសកសិករម្នាក់ ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ នៅចំណុចក្នុងដីចម្ការបន្លែ ស្ថិតនៅភូមិព្រែកថ្មី ទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។ ជនរងគ្រោះឈ្មោះ ស៊ុន គុន ភេទប្រុសអាយុ៤៦ឆ្នាំជនជាតិខ្មែរមុខរបរកសិករ មានទីលំនៅភូមិទួលសូភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល (ស្លាប់)។

វត្ថុតាងចាប់យកនៅកន្លែងកើតហេតុមាន៖​​ អាគុយចំនួន០១គ្រឿងម៉ាកស្តាធើ (STARTER) ពណ៌ខ្មៅ កម្លាំង៧០អំពែ អាំងវែកទ័រកែឆ្នៃ(ដុំឆក់)ចំនួន០១គ្រឿង ខ្សែលួសចំនួន០១ខ្សែ មានប្រវែង២០០ម៉ែត្រ។

សភាពរឿងហេតុ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១២និង០០នាទី។ ជនរងគ្រោះ​​ ស៊ុន គុន បានមកដេកចាំបន្លែនឹងឆក់កណ្តុរនៅចម្ការបន្លែដែរ ស្ថិតនៅចុងភូមិព្រែកថ្មី ​ឃុំទឹកវិល​​​​ ស្រុកស្អាង ខេត្តកណ្តាល ។ លុះដល់ថ្ងៃទី០៤ ខែកក្កដាឆ្នាំ២០២០ វេលាម៉ោង២៤និង១២នាទី ។ កូនប្រុសរបស់ឈ្មោះគុនឈុនលីមកតាមរកឪពុកមកហូបបាយបានទៅដល់កន្លែងដែរ ឪពុកដេកចាំឆក់កណ្តុរ ក៏បានប្រទះឃើញឪពុកឈ្មោះស៊ុន គុនដេកស្លាប់ដោយឆក់ខ្សែលួសរបស់ខ្លួន ដែលបានរាយដាក់ឆក់កណ្ដុរនៅដីចម្ការបន្លែរបស់ខ្លួន ។​ ក៏រាយការណ៍មកសមត្ថកិច្ចបន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍ទឹកវិលបានធ្វើការសហការជាមួយជំនាញផ្នែកពិនិត្យកន្លែងកើតហេតុ ស្រុកគ្រូពេទ្យមណ្ឌលសុខភាពឃុំនឹងក្រុមប្រឹក្សាឃុំលោកមេភូមិនឹងក្រុមគ្រួសារសព បានធ្វើការពិនិត្យសាកសពឃើញថា៖

មានស្នាមខ្លោច ត្រង់កណ្តាលខ្នងនឹងចង្កេះផ្នែកខាងក្រោយ,ស្នាមខ្លោចត្រង់ផ្នែកទ្រូងខាងឆ្វេង,ស្នាមខ្លោចថ្ពាល់ខាងឆ្វេងនឹងត្រជៀកខាងឆ្វេង
ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។

តាមការសន្និដ្ឋាន ជនរងគ្រោះឈ្មោះស៊ុន គុនបានស្លាប់ដោយសារឆក់ចរន្តអគិសនី(ឆក់កណ្តុរ)ពិតមែន ។​ សាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់