ព័ត៌មានជាតិ

រោងសិប្បកម្មផលិតគុយទាវមួយ ត្រូវមន្ត្រីជំនាញរកឃើញ ផ្ទុកសារធាតុគីមីហាមឃាត់ បូរ៉ាក់ (Borax) ចំនួន ២៥០គីឡូក្រាម

ស្វាយរៀងៈ យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា នៅថ្ងៃសុក្រ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ មន្រ្តីសាខា ក.ប.ប. ខេត្តស្វាយរៀង ដោយមានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារងខេត្ត បានចុះដល់ទីតាំងសិប្បកម្មផលិតគុយទាវ ស្ថិតនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

* ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញ គុយទាវ មានផ្ទុកសារធាតុគីមីហាមឃាត់ បូរ៉ាក់ (Borax) ចំនួន ២៥០ គីឡូក្រាម។

បន្ទាប់មក មន្រ្តីសាខា ក.ប.ប. ខេត្តស្វាយរៀង បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅកម្ទេចចោលតាមនីតិវិធី។ ទន្ទឹមនឹងនោះព្រះរាជអាជ្ញារងខេត្ត និងមន្ត្រីជំនាញ បានសម្រេចបិទសិប្បកម្មផលិតគុយទាវនេះជាបណ្តោះអាសន្ន៕

មតិយោបល់