ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៤នាក់ដកហូតវត្ថុតាង១២៣កញ្ចប់តូចធំ

ព្រះសីហនុ: នៅវេលាម៉ោង១៧និង៣០នាទីថ្ងៃ ទី០៣ ខែកក្កដា ឆ្នាំ ២០២០កម្លាំងជំនាញ បានចុះបង្រ្កាបករណីរជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមួយកន្លែងស្ថិតនៅចំណុចក្រុម៧ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឃាត់ ខ្លួនជនសង្ស័យ បានចំនួន៤នាក់។

សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យទាំង៤នាក់នោះ ទី១-ឈ្មោះ ខាន់ នៅ ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។
ទី២-ភា ភ័ស្ត ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ ។
ទី៣-ណី រុីម ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ ។
ទី៤-ផា នេញ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ ។

ដកហូតវត្ថុតាងរួមមាន:-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន១៤កញ្ចប់ធំ ១០៩កញ្ចប់តូច សរុប១២៣កញ្ចប់ទូរស័ព្ទ៤គ្រឿង ជញ្ជីងថ្លឹងថ្នាំញៀន២ សំភារះប្រើប្រាស់មួយចំនួន ៕

មតិយោបល់