ព័ត៌មានជាតិ

ទៅលេងផ្ទះ បងប្អូនជាមួយប្រពន្ធ ផឹកស៊ីស្រវឹងទាត់ប្រពន្ធ២ជើង យប់ឡើងស្រាប់តែ…

ប៉ៃលិនៈយោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថាបុរសម្នាក់បានទៅលេងផ្ទះបងប្អូនជាមួយប្រពន្ធ ខណៈយប់ឡើង បាននាំគ្នាផឹកស៊ីជាមួយបងថ្លៃ ហើយរករឿង ឈ្លោះប្រកែកជាមួយ និងប្រើហិង្សាដាក់ប្រពន្ធ នៅភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ហើយបានចងក ស្លាប់នៅវេលាម៉ោង០៤ និង៥១នាទី ។
តាមរបាយការណ៍បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ញឹម ឆៃ វ៉ារី ហៅ ចិន ភេទ ប្រុស អាយុ ២៩ ឆ្នាំ មុខរបរ កសិករ បច្ចុប្បន្នរស់នៅ ភូមិ ស្វាយជាតិ ឃុំរង្សកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ។
តាមដំណើររឿង ៖ ជនរងគ្រោះបានមកលេងផ្ទះបងប្អូននៅភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិ ន ខេត្តប៉ៃលិន ជាមួយប្រពន្ធ ឈ្មោះ ផាត់ ចិន្តា ភេទ ស្រី អាយុ ២៧ ឆ្នាំ មកដល់ម៉ោង ១២និង០០ នាទីរសៀល ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២០ ក៏នាំគ្នាសម្រាក រហូតដល់ល្ងាចថ្ងៃដដែល បាននាំគ្នាហូប បាយជុំគ្នាជាមួយបងថ្លៃឈ្មោះ ណាត ប៊ុនលេង ភេទប្រុស អាយុ៤៨ឆ្នាំ រួចរាល់ ក៏បាននាំគ្នាផឹកស្រាជាមួយមិត្តភកិ្តរបស់បងថ្លៃ២នាក់ទៀត សរុប ០៤ នាក់ លុះផឹកស៊ីបានមួយសន្ទុះជនរងគ្រោះបានមក រករឿងឈ្លោះប្រកែកជាមួយប្រពន្ធ ដោយបានទាត់ប្រពន្ធចំនួន ០២ ជើង ពេលនោះប្រពន្ធខឹង ក៏បានចេញទៅសម្រាកនៅ ផ្ទះបងប្អូនម្នាក់ទៀត នៅភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ក្រោយពីកម្លាំងវេនប្រចាំបញ្ជា កម្លាំងផ្នែកកោសល្យវិច្ច័យនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន និងកម្លាំងកម្លាំងប៉ុស្តិ៍រដ្ឋបាល ទួលល្វា សហការជាមួយ កម្លាំងកោសល្យវិច្ច័យនៃសស្នងការដ្ឋាន និងគ្រូពេទ្យ ចុះទៅពិនិត្យទីតាំងកើតហេតុ និធ្វើកោសល្យ វិច្ច័យរួចរាល់ គឺសន្និដ្ឋានបានថា ជនរងគ្រោះពិតជា ស្លាប់ដោសារការធ្វើអត្តឃាត(ចងក) សម្លាប់ខ្លួនឯង ពិតប្រាកដមែន នៅ ចន្លោះប្រហែលម៉ោង២២និង៣០នាទី ថ្ងៃទី០៤ ខែ កក្កដា ឆ្នាំ២០២០ ។
បច្ចុប្បន្នបានប្រគល់សាកសពជូនគ្រួសារជនរងគ្រោះដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់