ព័ត៌មានជាតិ

ស្លាប់ជាង១ខែគ្រោងឆ្អឹងស្ដ្រីម្នាក់ត្រូវគេប្រទះឃើញរាយប៉ាយក្នុងព្រៃនៅស្រុកពេជ្រាដាមិនទាន់ស្គាល់អត្តសញ្ញាណ

មណ្ឌលគិរីៈគិតត្រឹមថ្ងៃអាទិត្យនេះ សពស្ដ្រីដែលហើមស្អុយរលួយ ក្នុងព្រៃនៅស្រុកពេជ្រាដានោះសមត្ថកិច្ចពុំទាន់ស្វែងរកអត្តសញ្ញាណឬសាច់ញាតិឃើញនៅ
ឡើយទេ ចុងក្រោយសពត្រូវបានបញ្ជួនទៅបូជានៅទីអារាមមួយក្នុងស្រុកនេះ។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណ អោយដឹងនៅព្រឹកថ្ងៃទី០៥កក្កដានេះថា៖ គិតត្រឹមថ្ងៃអាទិត្យនេះ សមត្ថកិច្ចជំនាញរបស់យើងនៅពុំទាន់អាចស្វែងរកអត្តសញ្ញាណសាកសពបាននៅឡើយទេ។

លោកថាក្រោយពិនិត្យលើសាកសព គឺបានស្វែងរកឃើញតែកងដៃប្រាក់ចំនួន៣ ។
អ៊ីចឹងសមត្ថកិច្ចពុំមានអ្វីដែលត្រូវកំណត់យកជាអត្តសញ្ញាណ របស់គាត់បាននោះឡើយ និងបានផ្ញើរូបភាពទូទាំងប្រទេស។ដើម្បីជួយស្រាវជ្រាវរកបងប្អូនសាច់ញាតិរបស់គ្រួសារណាដែលបានបាត់សមាជិក។
ហើយគ្រប់រាជធានីខេត្តបានបញ្ជូនព័ត៌មានមកវិញ គឺពុំមានការបាត់ខ្លួននោះទេ។
ដូចច្នេះទាំងអត្តសញ្ញាណនិងមូលហេតុនៃការស្លាប់គឺពុំអាចកំណត់បាននៅឡើយព្រោះសពស្អុយរលួយ។

លោកឧត្តមសេនីយ៍ត្រីបញ្ជាក់ថា សព បានបញ្ជួនមកតម្កល់នៅវត្តដេអេ រង់ចាំសាច់ញាតិមកទទួលយក។

នៅក្នុងស្រុកកែវសីមា ស្រីម្នាក់ឈ្មោះ មុន ចាន់ធឿន ត្រូវបានក្រុមគ្រួសារប្រកាសថាបានបាត់ខ្លួនច្រើនថ្ងៃមកហើយ ដោយពុំទទួលបានដំណឹងអ្វីទាល់តែសោះ។

ករណីនេះស្នងការដ្ឋានបានផ្តល់ព័ត៌មាននេះទៅក្រុមគ្រួសារផងដែរ។
ក្រោយផ្ទៀងផ្ទាត់រួច ក្រុមគ្រួសារបានអះអាងថា មិនមែនជាសមាជិកគ្រួសារខ្លួនដែលបាត់ខ្លួននោះឡើយ។

សូមជម្រាបថា៖ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង១០នឹង២០នាទី។ កម្លាំងអធិការដ្ឋាននគរបាលស្រុកពេជ្រា សហការជាមួយកម្លាំងការិយាល័យជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រ និងកម្លាំងនគរបាលប៉ុស្តិ៍ពូជ្រៃ ។
បានចុះទៅ ពិនិត្យកន្លែងកេីត ហេតុករណី មនុស្សស្លាប់ នៅចំណុចក្បាលជ្រោះដៃអូរប៉ូយ ស្ថិតក្នុងភូមិចុងផាងឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

កម្លាំងជំនាញការិយាល័យវិទ្យាសាស្រ្ត ក្នុងការពិនិត្យយើងឃើញសាកសពមានសភាពស្អុយរលួយ អស់សល់តែស្បែកនឹងគ្រោងឆ្អឹង។
មានពាក់អាវសង្រែកពណ៌ សស្លៀកខោខ្លីពណ៍ខ្មៅ ជើងខាងស្តាំ របូតចេញពីខ្លួនចំងាយ ១,៦០ម ។
ដៃស្តាំអោបជាប់នឹងដងខ្លួន ដៃឆ្វេងបត់ឡើងលើត្រឹមក្បាល ពាក់កងដៃប្រាក់ចំនួន៣កង ជើងខាងឆ្វេងសណ្តូកត្រង់ជាប់នឹងគ្រោងដងខ្លួន មានសក់វែងពុំមានបាក់ឬបែក ។

តាមការពិនិត្យជាក់ស្តែងរបស់កម្លាំងជំនាញយើង ទៅលើទម្រង់ មុខ សក់នឹងកងដៃបញ្ជាក់ថា ជា សាកសព មនុស្សស្រី ពុំស្គាល់អត្តសញ្ញាណ ។
ដែលស្លាប់គឺមានរយៈពេលប្រហែលជាង០១ខែមកហើយ
ក្នុងការពិនិត្យលើគ្រោងឆ្អឹង សាកសពទាំងមូលពុំមានស្នាមបាក់ បែកចំណុចណាមួយនោះទេមិនជាប់សង្ស័យឃាតកម្មឡើយ៕

មតិយោបល់