ភ្នំពេញៈ មានករណី ប្រទះ ឃើញបុរសម្នាក់ស្លាប់រហូត សពមានសភាពហើមស្អុយ ក្នុង គុម្ព ត្រែង ក្នុង ដី ឡូ តិ៍ មួយ កន្លែង បង្ក អោយ មានការ ភ្ញាក់ផ្អើល យ៉ាង ខ្លាំង កាលពី វេលា ម៉ោង ១និង ៣០ នាទី រសៀល ថ្ងៃ ទី ៤ ខែកក្កដា ឆ្នាំ ២០២០ នៅ ចំណុច ដី ឡូ តិ៍ មួយ កន្លែង ស្ថិត ក្នុងភូមិ ចំរើន ផល ៣ សង្កាត់ បឹង ទំពន់ ទី ១ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។
សពបុរសរងគ្រោះខាងលើពុំត្រូវ បាន ស្គាល់ អត្តសញ្ញាណនោះទេស្លៀក តែ ខោ លី អូរមួយប៉ុណ្ណោះ ។
តាម ប្រភព ព័ត៌មាន បាន អោយ ដឹង ថា មុនពេលកើតហេតុ មាន កម្មករ ចាក់ ដី ម្នាក់ ធ្វើការ នៅ ក្បែរ ចំណុច កើតហេតុ ខាងលើ បាន ដើរទៅ បត់ជើងតូច នៅ គុម្ព ត្រែង ខាងលើ លុះ រូបគេ សម្លឹង មើល ពី ចំងាយ ហាក់ សង្ស័យ ថា ជា មនុស្ស កំពុង ដេក បាត់បង់ជីវិត ក្នុង ព្រៃ ត្រែង ក៏ ដើរ ចូល ទៅ ជិត ទើប ដឹង ការ ពិត ថា ជា មនុស្សបាត់បង់ជីវិត ប្រាកដ មែន ក៏ ស្ទុះ រត់ ចេញ មក ក្រៅ វិញ ហើយ រាយការណ៍ ជូន នគរបាល មូលដ្ឋាន អោយ ចុះ មក ពិនិត្យកន្លែងកើតហេតុ ។ ភ្លាម ៗនោះ កម្លាំង នគរបាល មូលដ្ឋាន រួម ទាំង សមត្ថកិច្ច ជំនាញ បាន ចុះទៅ អន្តរាគមន៍ ដល់ទី តាំង ខាងលើ ដើម្បី ពិនិត្យ និង ធ្វើកោសល្យ វិ ច្ច័ យ ។
បន្ទាប់ពីកោសល្យវិច្ច័យសមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារ គាំងបេះដូង និង តាម រយៈ ការ ពិនិត្យ ទឹកនោម ជនរងគ្រោះ ក៏ មាន ផ្ទុក សារធាតុ ញៀន ផង ដែរ ។
ប្រភពដដែលបន្ត ថា ផ្អែក តាម ការ ពិនិត្យ មើល កាមេរ៉ា សុវត្ថិភាព ជុំ វិញ ទីតាំង កើតហេតុ គេឃើញ ជន រង គ្រោះ រត់ ដោយ សភាព ភ័យ ស្លន់ស្លោរ តែ ម្នាក់ឯង មិនមាន នរ ណាដេញ តាម វាយ ពីក្រោយឡើយ រីឯ ការ ពិនិត្យលើ សពជនរងគ្រោះ គឺ នគរបាល ជំនាញ មិនបាន រក ឃើញ មាន ស្លាក ស្នាម របួស អ្វី គួរ ឱ្យកត់សម្គាល់ឡើយ ។ ដូច្នេះ ហើយ ជុំវិញ ករណី ខាងលើ នេះ គឺជា ករណី គាំងបេះដូងស្លាប់ដោយ ខ្លួនឯង ប្រាកដ មែន មិនមានជាប់ពាក់ព័ន្ធនឹងករណីអ្វីផ្សេង ឡើយ ។
សព ត្រូវ បាន សមត្ថកិច្ច យកទៅ តម្កល់ ទុក នៅ វត្ត សន្សំ កុសលបណ្តោះអាសន្នរង់ ចាំ សាច់ញាតិ មក ទទួលយក ទៅ ធ្វើបុណ្យ តាម ប្រពៃណី ប្រសិនបើមិន មាន សាច់ញាតិ មក ទទួលយកទេនោះសពនិងត្រូវបូជានៅវត្តខាងលើ៕
មតិយោបល់