ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីយកមួកសុវត្ថិភាពវាយដើមទ្រូងម្តាយក្មេកបំផ្លាញទ្រព្រសម្បត្តិនិងដាល់បងថ្លៃឲ្យជាំភ្នែក

កណ្តាល:ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង១០នាទីថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០២០ចំនុចភូមិ ត្បូងវត្ត ឃុំ ជ្រៃលាស់ ស្រុក ពញាឮ ខេត្ត កណ្តាល។

ជនរងគ្រោះឈ្មោះ ឡាង អ៊ន ភេទ ស្រី អាយុ ៦១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ ត្បូងវត្ត ឃុំ ជ្រៃលាស់ ស្រុក ពញាឮ ខេត្ត កណ្តាល។
ជនសង្ស័យឈ្មោះ ណុប មាស ភេទប្រុសអាយុ៣៧ឆ្នាំ
ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ ព្រែកក្តាម២ ឃុំ កោះចិន ស្រុក ពញាឮ ខេត្ត កណ្តាល(មានសារធាតុញៀននៅក្នុងទឺកនោម)។
វត្ថុតាងចាប់យក៖មួកសុវត្ថិភាព ចំនួន ០១ ពណ៍ ត្រួយចេកនិងដុំថ្ម ចំនួន ០១ដុំ

សមត្ថកិច្ចឲ្យដឹងថានៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យឈ្មោះ ណុប មាស បានជិះរបស់ខ្លួនម៉ាក សង់C125 ពណ៍ខ្មៅ មក
ឈប់នៅមុខផ្ទះរបស់ជនរងគ្រោះត្រូវជាម្តាយក្មេក រួចហើយស្រែកហៅរកប្រពន្ធ និង កូនរបស់ខ្លួន ប៉ុន្តែគ្មានអ្នកឆ្លើយតប ភ្លាមនោះជនសង្ស័យបានដោះមួកសុវត្ថិភាពពីក្បាលវាយទៅលើជនរងគ្រោះជាម្តាយក្មេក ចំដើមទ្រូងផ្នែកខាងឆ្វេង និងបានយកមួក
សុវត្ថិភាព និងរើសដុំថ្មវាយ គប់ទៅលើទូរកញ្ចក់ដាក់ចានបណ្តាលឲ្យបែកខូចខាត បន្ទាប់មកទៀតជនសង្ស័យឈ្មោះ ណុប មាស
បានដាល់ទៅលើឈ្មោះ រស់ វាសនា ហៅ ហុង ត្រូវជាបងថ្លៃ ចំត្រង់ចុងភ្នែកខាងស្តាំ បណ្តាលឲ្យហើមជាំ ក្រោយមកជនរងគ្រោះបានតេទូរសព្ទ័ប្តឹងនគរបាលប៉ុស្តិ៍ជ្រៃលាស់ រួចហើយកម្លាំងប៉ុស្តិ៍បានចុះទៅកន្លែងកើតហេតុនាំខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាន
នគរបាលស្រុកពញាឮដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕

មតិយោបល់