ព្រះសីហនុៈគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយតៃកុងរថយន្តម្នាក់ស្លាប់និងមនុស្សប្រុសស្រី៣នាក់ទៀតបានរងរបួសធ្ងន់និង
ស្រាលដោយគ្រោះថ្នាក់ចរាចរណ៏រវាងរថយន្តនិងរថយន្តនៅផ្លូវកំពុងស្ថាបនាថ្មីម្តុំខាងមុខសាខាពន្ធដារខេត្តវេលាម៉ោងជាង៧ព្រឹកថ្ងៃ៥ ខែកក្កដា ឆ្នាំ២០២០នេះ។
ប្រភពពីកន្លែងកើតហេតុអោយដឹងដែរថារថយន្តដែលជនរងគ្រោះជិះជារថយន្តដឹកអ្នក
ដំណើរទេសចរណ៍ជនជាតិខ្មែរមកលេងខេត្តព្រះសីហនុកំពុងឈប់នៅចិញ្ចើមផ្លូវដើម្បីរៀប
ចំដាក់ឥវ៉ាន់ពីខាងក្រោយបម្រុងត្រឡប់ទៅវិញ ត្រូវបានរថយន្តមួយគ្រឿងទៀតបើកបរ
ដោយជនជាតិចិន បើកលឿនជ្រុលទៅបុកពីក្រោយបណ្តាលអោយមនុស្សប្រុស៣នាក់ និងស្ត្រីម្នាក់ ដែលកំពុងរៀបចំឥវ៉ាន់ដាក់នៅក្រោយរថយន្តនោះរងរបួសខ្លះធ្ងន់ ខ្លះស្រាល ក្នុងនោះក៍មានបុរសអ្នកបើកបររថយន្តរងគ្រោះបានរងរបួសធ្ងន់ ក្រោយមកបានស្លាប់តាមផ្លូវខណៈពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅភ្នំពេញ។
ក្រោយកើតហេតុជនរងគ្រោះដែលរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យចំណែករថយន្តទាំង២គ្រឿងនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ បានចុះអន្តរាគមន៍និងឃាត់ខ្លួនជនជាតិចិនជាអ្នកបើកបររថយន្តបង្កយកទៅចាត់ការតាមនីតិវិធី៕
មតិយោបល់