កណ្តាលៈ កាលពីវេលាម៉ោង០៩និង១៣នាទីថ្ងៃទី០៥ ខែកក្កដាឆ្នាំ២០២០ មានករណីស្រ្តីម្នាក់ លួចកាត់ខ្សែកក្មេងដែលម្តាយពដើរទិញម្ហូបក្នុងផ្សារ នៅចំណុចផ្សារកំពង់កន្ទួត ភូមិស្វាយមីង ឃុំបារគូ កណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ រឿង ចន្ធី ភេទស្រី អាយុ៤០ឆ្នាំ ជាកសិករ រស់នៅភូមិអូរអណ្តូង ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ ចំណែកជនសង្ស័យឈ្មោះ គីន ស្រីនាង ភេទស្រី អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិនាងគង្ហីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
ដកហូតវត្ថុតាង៖ មានលោហធាតុពណ៌លឿង១ខ្សែដែលជារបស់ជនរងគ្រោះ។
នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូឌុបកូនស្រីអាយុ១ខួប ទៅផ្សារកំពង់កន្ទួតទៅទិញម្ហូប លុះពេលដល់ផ្សារ បានពកូនដើរទិញម្ហូប ពេលនោះស្រាប់តែមានជនសង្ស័យម្នាក់ បានដើរតាមក្រោយ រួចធ្វើសកម្មភាពកាត់យកខ្សែកកូនជនរងគ្រោះ តែបានត្រូវប្រជាពលរដ្ឋប្រទះឃើញ បានស្រែកថាចោរៗ ភ្លាមៗនោះក៏មាន សមត្តកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបារគូចាប់ឃាត់ខ្លួន ។
ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំទៅកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់៕
មតិយោបល់