ព័ត៌មានជាតិ

ជំនាញថ្មី! ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពី ជិះកង់ដើរលួចស្លាកលេខរថយន្ត

ភ្នំពេញ: ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង៩និង ២០ នាទី កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន ០១ នាក់ នៅចំណុចក្រោយវត្តឧណ្ណាលោម ផ្លូវលេខ១៧២ សង្កាត់ជ័យជំន: ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងចាប់យកកង់ជាមធ្យោបាយជិះធ្វើសកម្មភាព ដែលពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួច (ស្លាកលេខរថយន្តលេខ ភ្នំពេញ២AQ៨៨៥៩) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៥៤អឺ០ ផ្លូវលេខ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ០៦ និង ៣០ នាទី បញ្ជូនមកការិយាល័យចាត់ការតាមនីតិវិធី មាន៖
១-ឈ្មោះ ចាន់ តុលា ហៅ ឡា ភេទ ប្រុស អាយុ២៧ ឆ្នាំ ជនជាតិ ខ្មែរ
-មុខរបរ មិនពិតប្រាកដ
-ស្នាក់នៅ មិនពិតប្រាកដ
វត្ថុតាងចាប់យក
-កង់មួយគ្រឿងម៉ាក BELRAY ជាមធ្យោបាយជិះធ្វើសកម្មភាព
ជនរងគ្រោះ
-ឈ្មោះ ឡាយ សៅ ភេទ ប្រុស អាយុ ៤០ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខ៦អា ផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុន
សម្ភារ:បាត់បង់
-ស្លាកលេខរថយន្តលេខ ភ្នំពេញ២AQ៨៨៥៩ ចំនួន ០២ បន្ទះ
ហេតុការណ៏: កាលពីថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ០៦ និង ៣០ នាទី មានករណី អំពើលួច (ស្លាកលេខរថយន្តលេខភ្នំពេញ២AQ៨៨៥៩) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៥៤អឺ០ ផ្លូវលេខ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យឈ្មោះ ចាន់ តុលា ហៅ ឡា ជិះកង់ម្នាក់ឯង ចេញធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ។ នៅពេលជនសង្ស័យជិះកង់មកដល់ចំណុចកើតហេតុខាងលើ ក៏បានឃើញរថយន្តមួយគ្រឿងម៉ាកTOYOTA FORTUNER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ២AQ៨៨៥៩ ចតនៅនៅមុខផ្ទះកន្លែងកើតហេតុ ឃើញស្ងាត់ពុំមានមនុស្សជនសង្ស័យបានយកតួណឺវីស ចូលទៅធ្វើសកម្មភាពដោះយកស្លាកលេខរថយន្ត ភ្នំពេញ២AQ៨៨៥៩ ចំនួន ០២ សន្លឹកបានសម្រេចហើយគេចខ្លួនបាត់ ។
បច្ចប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

 

មតិយោបល់