ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីលួចរថយន្ត និងកាន់កាប់ប្រើប្រាស់អាវុធខុសច្បាប់

ព្រះសីហនុ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៩និង០០នាទី នៅភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់៖ ទី១-ឈ្មោះ ណែម ភារុណ ភេទប្រុស អាយុ៣០ឆ្នាំ និងទី២-ឈ្មោះ លី ង៉ែត ភេទប្រុស អាយុ២១ឆ្នាំ។ ប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានវត្ថុតាង អាវុធខ្លី១ដើម បង់១ និងគ្រាប់៤គ្រាប់។ ចំពោះករណីនេះ កម្លាំងជំនាញកំពុងសាកសួររករថយន្តដែលជាផលនៃអំពើលួច។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី៕4

មតិយោបល់