កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កើតហេតុថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ម៉ោង១២ និង៣០នាទី នៅចំណុចបន្ទប់មើលកុន ជិតសាលាស៊ីសុវត្តិ សង្កាត់ដូនពេញ ខណ្ឌដូនពេញ ក្រុងភ្នំពេញ។
ជនរងគ្រោះឈ្មោះ ឃ ត រ វ ត ភេទស្រី អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅខេត្តកណ្តាល មុខរបរសិស្ស។ រីឯជនសង្ស័យឈ្មោះ ស៊្រុន តេងអ៊ាង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្រុងភ្នំពេញ មុខរបរសិស្ស(ឃាត់ខ្លួន) ។
សភាពនៃរឿងហេតុ កាលពីវេលាកើតហេតុខាងលើ ជនរងគ្រោះនិងជនសង្ស័យ បានស្រលាញ់គ្នាតាំងពីដើមខែមីនាឆ្នាំ២០២០ តាមរយៈហ្វេសបុក ។ រហូតមកដល់យប់ថ្ងៃទី២២ខែមីនា ឆ្នាំ២០២០ ជនរងគ្រោះបានឆាតលេងជាមួយគ្នាយ៉ាងផ្អែមល្ហែម ខាងប្រុសបាននិយាយថាបងចង់ Horny ជាមួយអូនណាស់ ខាងស្រីក៏សួរថាពាក្យ(ហូននី)និងមានន័យយ៉ាងមិច ខាងប្រុសក៏ប្រាប់ថាគឺមានអារម្មណ៍ផ្លូវភេទនិងណាស់ តើអូនឯងធ្លាប់ដេកជាមួយអ្នកណាទេ? ខាងស្រីក៏ឆ្លើយថាមិនដែលទេ ខាងប្រុសថាអញ្ចឹងសាកជាមួយបងទៅ អូននិងដឹងហើយ រួចខាងស្រីក៏ព្រម។ ស្អែកឡើងអ្នកទាំងពីរបាននាំគ្នាចូលបន្ទប់មើលកុនខ្នាតតូចសម្រាប់តែមនុស្សពីរនាក់ ពួកគាត់មើលរឿងខ្មោចបណ្តើរ រួមភេទបណ្តើរ។ រហូតមកដល់ដើមខែបួនអ្នកទាំងពីរក៏មានបញ្ហានិងគ្នា តែត្រូវគ្នាវិញ ។ ទើបនៅថ្ងៃទី០៤ ខែកក្តដា ឆ្នាំ២០២០ វេលាម៉ោង១៨និង០០នាទី ខាងប្រុសបានមកដល់ផ្ទះខាងស្រីហើយរករឿង ធ្វើឲ្យខាងស្រីខឹងក៏ប្តឹងសមត្ថកិច្ចឲ្យធ្វើការតាមច្បាប់ ៕
មតិយោបល់