ព័ត៌មានជាតិ

Update៖ ស្រ្តីម្នាក់ជាកម្មករកម្មការិនីរោងចក្រជិះម៉ូតូ ចេញពីផ្ទះទៅធ្វើការ ត្រូវរថយន្តបុកស្លាប់ បន្សល់ទុកកូនកំព្រា ២នាក់ ទាំងអារម្មណ៍ក្ដុកក្ដួល

ភ្នំពេញ: នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៦និង៣០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ ត្រង់ចំណុចស្តុបផ្សារថ្នល់បត់ផ្លូវ២១៧ ចម្ការដូង ឋិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

១/ម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1DH-3064 អ្នកបើកបរម៉ូតូមានឈ្មោះ ម៉ែន ចន្ធូ ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបរ កម្មការិនី មានទីលំនៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ (ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ)។
២/រថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3E-4273 អ្នកបើកបររថយន្តមានឈ្មោះ ស៊ុន សុង ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរបើកបរ មានស្រុកកំណើត ភូមិធ្ងន់ ឃុំស្វាយធំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង (ឃាត់ខ្លួន)។

បច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍ខាងលើប្រគល់ឲ្យទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ចំណែកសពប្រគល់ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

ហាមលួចចម្លងអត្ថបទ ដោយគ្មានការអនុញ្ញាត៖

មតិយោបល់