ព័ត៌មានជាតិ

Rain មមារញឹក​ថត​រឿងនៅ​អាមេរិក មកដល់កូរ៉េ​​មិនខ្វល់ពីអ្នកគាំទ្រ​​

កូរ៉េ​៖កាលពីថ្ងៃទី ២១ ខែ​ធ្នូ ឆ្នាំ ២០១៣ កន្លងទៅនេះ ​តារាចម្រៀង​ Rain របស់កូរ៉េ ​បានលេចមុខ​នៅ​ព្រលានយន្តហោះ Incheon ។ ​មួយរយៈនេះ​គេ​​ដឹងយ៉ាងច្បាស់ថា ​តារាចម្រៀង Rain បាន​មមារញឹក​យ៉ាងខ្លាំង ​ជាមួយនឹង​ការបញ្ចប់​លើ​គម្រោង​​ថ្មី ​ថតរឿ​ង​ក្រោមចំណងជើងថា The Prince ​របស់ហូលីវ៉ូត ដោយសហការ​ជាមួយនឹង Bruce Willis, John Cusack នៅសហរដ្ឋ​អាមេរិក​។​

នៅព្រលានយន្តហោះ Rain បានស្លៀកពាក់ ​ជាមួយនឹងខោអាវ​ដែលផ្តល់នូវកម្តៅ ​សំពីងសំពោង​។ ​តែទោះជាយ៉ាងណា​រូបភាពនេះ​ត្រូវបានរង​​ការរិះគន់ ដែល​មើលទៅស្ថានភាពគាត់​កង្វក់ខ្លាំងណាស់​ ដោយមិនបានលាក់លៀម​​ចំពោះ​​អ្វីឡើយ បន្ទាប់ពីហោះហើរអស់កំលាំងនោះ​។​​ក្រោយពីការ​​ចុះពីរថយន្តហោះ​ ​តារាចម្រៀងរូបនេះ​ ឆ្ពោះទៅកាន់​រថយន្តភ្លែត ដោយមិនខ្វល់​ចំពោះ​ការ​ទន្ទឹងរងចាំរបស់​អ្នកគាំទ្រ​ឡើយ​៕​
https://i1272.photobucket.com/albums/y389/domneng/Aaron%20Levie/Rain3_zps0d9c92ad.jpg
https://i1272.photobucket.com/albums/y389/domneng/Aaron%20Levie/Rain2_zpsc2275ccb.jpg
https://i1272.photobucket.com/albums/y389/domneng/Aaron%20Levie/Rain1_zps7011c951.jpg
https://i1272.photobucket.com/albums/y389/domneng/Aaron%20Levie/Rain5_zps559993ab.jpg
https://i1272.photobucket.com/albums/y389/domneng/Aaron%20Levie/Rain4_zps85de867f.jpg

មតិយោបល់