ព័ត៌មានជាតិ

ថ្ងៃ​ទី១៥ មីនា លទ្ធផល​បង្ក្រាប​​គ្រឿង​ញៀន ​ឃាត់មនុស្ស៤៤នាក់ ស្រីម្នាក់

ភ្នំពេញ: យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប បទល្មើសគ្រឿង​ញៀន​២៤ករណី ឃាត់មនុស្ស ៤៤នាក់ក្នុងនោះស្រី១នាក់ នេះបើយោងតាមលទ្ធផលផ្លូវការ នៃការបង្ក្រាបករណីគ្រឿងញៀន របស់លេខាធិការដ្ឋាន នៃយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ លើកទី១។

ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៧ មានមុខសញ្ញាជួញដូរគ្រឿងញៀន១៥ករណី ឃាត់២៨នាក់ ក្នុងនោះមានស្រីម្នាក់ និងមុខសញ្ញាប្រើប្រាស់គ្រឿង​ញៀន​ ៩ករណី ឃាត់១៦នាក់ រួមទាំងវត្ថុតាង មាន មេតំហ្វេតាមីន (ice)= ២០,២៣ក្រាម, ១កញ្ចប់ធំ និង៣៩កញ្ចប់តូច។

លទ្ធផលដែលបង្ក្រាប់ហើយឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង៤៤នាក់និងវត្ថុតាង១ចំនួននេះមានការចូលរួម ៨អង្គភាព៖ ១.បាត់ដំបង ២.កំពត ៣.កណ្ដាល ៤.ព្រៃវែង ៥.ពោធ៍សាត់ ៦.សៀមរាប ៧.ត្បូងឃ្មុំ ៨.រាជធានីភ្នំពេញ៕

មតិយោបល់