ព័ត៌មានជាតិ

Updated៖ យុវតីម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ក្នុងហេតុការណ៍អគ្គិភ័យឆេះផ្ទះ នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា អគ្គិភ័យមួយបានសម្លាប់នារីម្នាក់យ៉ាងអាណោចអាធ័ម ខណ:ពេលផ្ទេរសាំងពីរ ប៊ីដុងមួយ ទៅប៊ីដុងមួយទៀតមិនប្រយ័ត្ន ទើបបង្ករជាអគ្គិភ័យឆាបឆេះសម្ភារ និងផ្ទះយ៉ាងសន្ធោសន្ធៅ ។ ហេតុការណ៍នេះបានកើតឡើងនៅចំណុច ភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ កាលពីវេលាម៉ោង ១២ និង៥៥នាទី ។

យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលក្រុងច្បារមន បានឲ្យដឹងថា ៖ ផ្ទះមួយល្វែង ដែលមានទំហំ ៥ម៉ែត្រ គុណនឹង ១០ម៉ែត្រ ធ្វើអំពីថ្មប្លង់សេមានឡៅតឿ ជារបស់ឈ្មោះ ញ៉ែម លីម ភេទប្រុស អាយុ ៥១ឆ្នាំ មានទីលំនៅភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

ការខូចខាត និងបាត់បង់រួមមាន ៖ បណ្តាឲ្យស្លាប់នារីម្នាក់ឈ្មោះ យុន សុគន្ធកញ្ញា (ហៅ ស្រីនាង) អាយុ ១៨ឆ្នាំ ភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (ស្លាប់ដោយសារ ថប់ដង្ហើម) ។ ចំណែកឯទ្រព្យសម្បតិនៅក្នុងផ្ទះខូចខាតទាំងស្រុង ។

ប្រតិបត្តិការណ៍នេះប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន ០៥គ្រឿង ។

មតិយោបល់