ព័ត៌មានជាតិ

គួរឲ្យអាសូរ! កុមារីម្នាក់ បានធ្លាក់ពីលើផែសមុទ្រ បណ្តាលឲ្យលង់ទឹកស្លាប់

ព្រះសីហនុ: កាលពីវេលាម៉ោង០៥និង៣៥នាទីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ មានក្មេងស្រីម្នាក់ អាយុមួយខួបកន្លះ បានធ្លាក់ពីលើផែ បណ្តាលឲ្យលង់ទឹកសមុទ្រស្លាប់បង្កការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅក្នុងភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។

សពក្មេងរងគ្រោះឈ្មោះ អាន ភួង ភេទស្រី អាយុជាមួយខួប ។

នៅមុនពេលកើតហេតុ មានក្មេងស្រីរងគ្រោះម្នាក់ បានដើរឡើងទៅលើផែសមុទ្រ បណ្តាលឲ្យធ្លាក់ទឹក ហើយភ្លាមៗនោះ ក៏មានគេជួយសង្គ្រោះផងដែរ មានទាំងគ្រូពេទ្យ ប៉ុន្តែមិនអាចជួយបាននោះទេ ។ សាកសពក្មេងរងគ្រោះ ត្រូវបានឪពុកម្តាយរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់