តាកែវៈ ថ្ងៃទី០៥ ខែកក្កដាឆ្នាំ២០២០ វេលាម៉ោង៣និង៣០នាទី មានករណីហិង្សាដោយចេតនាមួយបានកើតឡើងនៅភូមិទន្លាប់ ឃុំសឹង្ហ ស្រុកសំរោងខេត្តតាកែវដែលបង្កឡើងដោយឈ្មោះម៉ា វណ្ណៈហៅណូន ភេទប្រុសអាយុ៣៤ឆ្នាំមានទីលំនៅភូមិ-ឃុំកើតហេតុបានធ្វើសកម្មភាពប្រដាប់ដោយពូថៅដងឈេីកាប់ទៅលើជនរងគ្រោះឈ្មោះឈាន ភា ហៅសម្បត្តិ ភេទប្រុសអាយុ៤០ឆ្នាំមានទីលំនៅភូមិ-ឃុំជាមួយគ្នាបណ្តាលឱ្យរងរបួសធ្ងន់។
ក្រោយពេលកើតហេតុកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំរោងសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសឹង្ហចុះឃាត់ខ្លួនជនបង្កខាងលើដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី។ចំណែកឯជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ៕
មតិយោបល់