ព័ត៌មានជាតិ

បុរស២នាក់ស្លាប់ភ្លាមៗបន្ទាប់ពីរន្ទះបាញ់ខណៈដែលមេឃកំពុងភ្លៀងខ្យល់កន្រ្តាក់ខ្លាំង

បន្ទាយមានជ័យ: ករណីភ្លៀងខ្យល់កន្រ្តាក់ខ្លាំងលាយឡំនិងរន្ទះចំប្រជាពលរដ្ឋចំនួន២នាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងដីបង់រំលោះ កាលពីល្ងាចថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៥និង០០នាទី ក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះទី១ មានឈ្មោះ សៀក ជីឆូវ ភេទប្រុស អាយុ៣៤ឆ្នាំ ទីលំនៅភូមិគាប សង្កាត់ទឹកថ្លា
ក្រុងសិរីសោភ័ណ។
ទី២ មានឈ្មោះ យ៉ាង លី ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅស្រុកភូមិជាមួយគ្នា ៕

 

មតិយោបល់