បន្ទាយមានជ័យៈ ជនជាតិចិនជាច្រើននាក់ ដែលលបលួចស្នាក់នៅក្នុងអគារជួលមួយកន្លែង ក្បែរអូរព្រំដែនបរិវេណកាស៊ីណូផ្កាយ៥ ជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិក្បាលស្ពាន នៃក្រុងប៉ោយប៉ែត ត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួន ជាបន្តបន្ទាប់ កាលពីព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧នេះ។
ការឃាត់ខ្លួនធ្វើឡើងក្រោមការដឹកនាំរបស់លោក ខុន សំបូរ អគ្គនាយករងនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញា មាស ច័ន្ទពិសិដ្ឋ អយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យ។
ការឃាត់ខ្លួននេះនៅមិនទាន់មានការបញ្ជាក់ណាមួយ ពីសមត្ថកិច្ចជុំវិញការឃាត់ខ្លួនជនជាតិចិននេះឡើយ តែបើយោងតាមការសនិ្នដ្ឋាន គឺអាចជាប់ពាក់ព័ន្ធនឹងការជម្រិតប្រាក់តាមអនឡាញ។ ដោយប្រតិបត្តិការកាលពីព្រឹកមិញនេះ គេកត់សម្គាល់ឃើញថា មិនមានការចូលរួមពីអាជ្ញាធរដែនដីឡើយ ពោលគឺប្រតិបត្តិការនេះ ធ្វើឡើងដោយកម្លាំងនគរបាលអន្តោប្រវេសន៍របស់ក្រសួងមហាផ្ទៃតែប៉ុណ្ណោះ។
https://youtu.be/7-TtfP0aSAo
មតិយោបល់