ព័ត៌មានជាតិ

សូមកូនៗអាសូរដល់ទឹកចិត្តឪពុកម្តាយផង បាបកម្មមានពិតមិនចាំជាតិជាតិក្រោយទេកូន សាងល្អបានល្អ សាងអាក្រក់បានអាក្រក់

កំពង់ស្ពឺៈ នៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៤និង៣០នាទីរសៀល មានករណីហឹង្សាក្នុងគ្រួសារមួយករណី(កូនដេញកាប់ម្ដាយ) ដែលបង្ករឡើងដោយ ឈ្មោះ អ៊ូ ម៉ាប់ ភេទប្រុសអាយុ ២៨ឆ្នាំ រស់នៅភូមិត្រពាំងឈូក ឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានយកកាំបិតក្រង៉ុក ដេញកាប់ម្ដាយបង្កើតដែលមានឈ្មោះ ឥន្ទ ផល្លាអាយុ៥៤ឆ្នាំ រស់នៅភូមិឃុំខាងលើ ។ហើយកន្លងមកឈ្មោះខាងលើនេះបានរករឿងវាយកាប់ម្តាយញឹកញាប់ណាស់ហើយប៉ុស្តិ៍នគរបាលរដ្ឋបាលពោអង្គ្រង ធ្លាប់ហៅអប់រំតែមិនកែប្រែសោះ លុះដល់វេលាម៉ោងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ជនរងគ្រោះជាម្តាយបានប្តឹងរាយការណ៍ដល់សមត្ថកិច្ចអោយឃាត់ខ្លួនកូនរបស់គាត់យកដាក់ពន្ធនាគា ពេលទទួលបានពត៌មាន ភ្លាមកម្លាំងជំនាញនៃអធិការដ្ឋានស្រុកបសេដ្ឋបានចុះឃាត់ខ្លួនមុខសញ្ញាខាងលើយកមកអធិការដ្ឋាន ដើម្បីចាត់ការតាមនិតិវិធីបន្ត៕

 

មតិយោបល់