ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មន្រ្តីនគរបាលស័ក្តិ៤ម្នាក់ យកតួនាទីជួញឈើប្រណីត

ស្ទឹងត្រែងៈ រថយន្តឡង់គ្រីស័រមួយគ្រឿងដឹកឈើប្រណីតពេញប្រៀបរបស់មន្រ្តីនគរបាលស័ក្តិ៤ម្នាក់ បានដឹកចេញពីខេត្តស្ទឹងត្រែង ឆ្ពោះទៅកាន់ខេត្តរតនគីរីត្រូវបានសមត្ថកិច្ចរដ្ឋបាលព្រៃឈើខេត្តទាំងពីរនេះ សហការណ៍រួមគ្នា ស្ទាក់ចាប់បានកាលពីវេលាម៉ោង២រំលងអធ្រាត្រ រហូតទៅដល់ម៉ោងជាង៣ទៀបភ្លឺថ្ងៃ៥ សីហានេះ នៅចំណុចភ្នំកូនសេក នៃផ្លូវបំបែកអូរចេងចូលទៅកាន់ស្រុកលំផាត់ ខេត្តរតនគីរី។

មន្ត្រីព្រៃឈើខេត្តស្ទឹងត្រែងបានបញ្ជាក់ថា មន្ត្រីនគរបាលសក្តិ៤ម្នាក់ជាម្ចាស់រថយន្តឈ្មោះ សេង វាសនា ពាក់ អត្តលេខ១១៩៩០ បម្រើការនៅក្នុងការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តរតនគីរី ដោយបានប្រើបា្រស់រថយន្តឡង់គ្រីស័រ TOYOTA VX ១គ្រឿង ពណ៌ទឹកបា្រក់ ពាក់ស្លាកលេខ ភ្នំពេញ2N-1619 ដឹកឈើពេញប្រៀប។

ជុំវិញការបង្ក្រាបជំនួញឈើប្រណីតខាងលើនេះ ក្រុមអ្នកយកព័ត៌មាន បានព្យាយាមទំនាក់ទំនងទៅកាន់នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគីរី គឺលោកកែប កត់ ប៉ុន្តែទូរស័ព្ទរបស់លោកមិនអាចទំនាក់ទំនងបានទេ។

សមត្ថកិច្ចខេត្តរតនគីរីបានបង្ហើបឲ្យដឹងថា ជនសង្ស័យជាមន្ត្រីនគរបាលខាងលើនោះ ត្រូវបានគេធ្វើការដោះលែងទៅវិញហើយ ចំណែករថយន្ត និងឈើប្រណីតខាងលើ បានបញ្ជូនទៅកាន់ខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគីរី ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

photo_2016-08-06_09-25-42photo_2016-08-06_09-25-46photo_2016-08-06_09-25-50photo_2016-08-06_09-25-55photo_2016-08-06_09-25-58photo_2016-08-06_09-26-01photo_2016-08-06_09-26-05

មតិយោបល់