ព័ត៌មានសិល្បៈ និងកម្សាន្ត

សុខ ពិសី ចង់ខ្យល់គក្រោយឆាក

ភ្នំពេញៈ វេទិកាប្រគុំតន្ត្រី របស់ប៉ុស្ដិ៍លេខ៥ កាលពីយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ តារាចម្រៀងសុខ ពិសី ត្រូវបានគេកត់សម្គាល់ថា ទទួល បានការគាំទ្រ យ៉ាងខ្លាំង ជាមួយនឹងបទចម្រៀង៦បទ ដែលនាងបងស្រាយ។ ជាមួយនឹងការតែងខ្លួននាង ក៏ត្រូវបានមហាជនសរសើរថា ស្រស់ស្អាតផងដែរ បើទោះជាស្ទីល រាំរបស់នាងនៅស្ទើរបន្តិច។ យ៉ាងណាក៏ដោយនាង ត្រូវគេកត់ សម្គាល់ថាប៊ិះនឹងខ្យល់គ បន្ទាប់ពីការបកស្រាយ ចម្រៀងត្រូវបាន បញ្ចប់នៅលើវេទិកា។

ថ្វីដ្បិតតែតារាស្រីប្រចាំផលិតកម្មសាន់ដេរូបនេះ មិនសូវមានបទផ្ទុះចុងក្រោយ ប៉ុន្តែគេចាប់អារម្មណ៍ថាសន្ទុះគាំទ្រ ចំពោះនាងនៅខាងមុខឆាក និងក្រោយឆាកគឺ នៅតែមានតែ។ អ្នកគាំទ្រជាច្រើន បានសម្រុកសុំនាង ថតរូបជាមួយតាមពីក្រោយឆាករហូតដល់ ក្នុងបន្ទប់តែងខ្លួន បើទោះជាខាងសន្ដិសុខ បានដាក់បម្រាមមិនឲ្យអ្នកគាំទ្រ ទាំងនោះចូលគៀកគ្នា ក៏សុខ ពិសី ជាអ្នកសុំឲ្យអ្នកគាំទ្រ ទាំងនោះចូលមកថតរូបជាមួយ។ សកម្មភាពរុំព័ទ្ធ តាំងពីក្រោមជណ្ដើរ រហូតដល់លើបន្ទប់តែងខ្លួន ត្រូវគេឃើញកកកុញ ដោយអ្នកគាំទ្ររបស់សុខ ពិសី សឹងនឹងធ្វើឲ្យនាង មិនមានពេលដកដង្ហើម។

យ៉ាងហោចជិតមួយម៉ោង ដែលនាងចំណាយពេលអង្គុយ និងឈរឲ្យអ្នកគាំទ្រ របស់អោបរិទ្ធិ ។ បើទោះជាត្រូវបែកឃើញ ឡើងចង់ខ្យល់គ ក៏តារាស្រីរូបនេះ នៅតែឈរញញឹម ឲ្យក្មេងទាំងនោះបានថត រហូតដល់ចប់មុនចូលទៅកាន់បន្ទប់VIP ដែលរៀបចំដោយប៉ុស្ដិ៍លេខ៥។

សុខ ពិសី ត្រូវគេឃើញចំណាយកម្លាំងច្រើនណាស់ ទាំងការច្រៀងរាំលើឆាក និងចុះមកដល់ក្រោយឆាក ក៏ត្រូវហ៊ុមព័ទ្ធយ៉ាងណែនតាន់តាប់ ដោយអ្នកគាំទ្រ។ ធៀបនឹងតារាស្រីល្បី ឈ្មោះផ្សេងទៀត ដែលតែងគេចចេញពី ការសុំថតដោយអ្នកគាំទ្រ កកកុញបែបនេះ សុខ ពិសី មានចំណុចល្អជាងដាច់ឆ្ងាយ ដោយទោះជានាងហត់នឿយ នៅលើឆាកយ៉ាងណាក៏ដោយ ក៏នាងនៅតែឈរត្រេងត្រាង ឲ្យអ្នកគាំទ្រអស់ចិត្ត និងបានទាំងសុំឲ្យសន្ដិសុខ បើកផ្លូវអ្នកគាំទ្ររបស់ខ្លួន បានចូលអោបរឹតដល់ក្នុង បន្ទប់តែងខ្លួនផងដែរ ទើបគេឃើញតារាស្រីរូបនេះ ចង់សន្លប់ដោយសារខ្យល់គ ព្រោះតែហប់ផង និងបែកញើសផង។ អ្នកគាំទ្រជាក្មេងៗបានអះអាងថា ដោយសារតែនាងមាន ភាបរួសរាយរាក់ទាក់ ខុសពីតារាផ្សេងនេះហើយ ទើបនាងរមែងមានអ្នកចោមរោម គ្រប់ពេលបង្ហាញខ្លួនឡើងឆាក៕

photo_2016-08-06_09-25-02photo_2016-08-06_09-25-05photo_2016-08-06_09-25-09photo_2016-08-06_09-25-13photo_2016-08-06_09-25-19photo_2016-08-06_09-25-22photo_2016-08-06_09-25-25photo_2016-08-06_09-25-27photo_2016-08-06_09-25-32photo_2016-08-06_09-25-36photo_2016-08-06_09-25-39photo_2016-08-06_09-25-43photo_2016-08-06_09-25-46photo_2016-08-06_09-25-50photo_2016-08-06_09-25-54photo_2016-08-06_09-25-58photo_2016-08-06_09-26-01photo_2016-08-06_09-26-03photo_2016-08-06_09-26-06photo_2016-08-06_09-26-13photo_2016-08-06_09-26-15photo_2016-08-06_09-26-21photo_2016-08-06_09-26-24photo_2016-08-06_09-26-01

មតិយោបល់