ព័ត៌មានជាតិ

បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្រោមដើមចំប៉ី នៅខណ្ឌ៧មករា

ភ្នំពេញ: កាលពីវេលាម៉ោង ៤និង៥៥នាទីល្ងាចថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងសួនក្តាន់ពីរ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ មានករណីប្រទះឃើញបុរសម្នាក់ដេកស្លាប់ក្រោមដើមចំប៉ី។

ជនរងគ្រោះមិនសស្គាល់អត្តសញ្ញាណ មានស្រុកកំណើត នៅស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញជនរងគ្រោះ ដេកស្នាក់នៅ ដើរចុះឡើង និងនិយាយបានធម្មតា ក្រោមដើមចំប៉ីប្រហែលមួយសប្ដាហ៍ ស្រាប់តែវេលាម៉ោងកើតហេតុ ឃើញគាត់មានអាការ:មិនស្រួល ភ្លាមៗក៏ខលហៅសមត្ថកិច្ច និងរថយន្តសាមុយ ដើម្បីជួយសង្រ្គោះ ប៉ុន្តែអកុសលគាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

សូមបញ្ជាក់៖ ករណីនេះ សពបុរសជនរងគ្រោះខាងលើ ត្រូវបានតម្កល់ទុកនៅវត្តឫស្សីសាញ់ និងធ្វើបុណ្យ៕

មតិយោបល់