ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ករណីលួចព្រះពុទ្ធបដិមា

តាកែវៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាកម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកបុរីជលសាបានធ្វើការស្រាវជ្រាវឈានទៅឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីលួចយករូបព្រះពុទ្ធបដិមាពីក្នុងចេតីយ៍ប្រព្រឹត្តិកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ នៅវត្តអង្គក្រឡាញ់សែនជ័យស្ថិតក្នុងភូមិពងទឹក ឃុំគោកពោធិ៍ ស្រុកបុរីជលសារ ខេត្តតាកែវ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះសុំជៀនភេទប្រុសអាយុ២៩ឆ្នាំរស់នៅភូមិថ្មសឃុំគោកពោធិ៍ស្រុកបូរីជលសារខេត្តតាកែវបានវាយបំបែកកញ្ចក់បង្អួចចេតីយ៍របស់ឈ្មោះគ្រីសុខណាភេទប្រុសអាយុ៤៦ឆ្នាំរស់នៅភូមិថ្មសឃុំគោកពោធិ៍រួចលួចរូបព្រះពុទ្ធបដិមារ០១អង្គសាងអំពីថ្មភ្នំ។ជនសង្ស័យជាញៀនថ្នាំត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី៦ខែកក្កដាឆ្នាំ២០២០។

ករណីនេះសមត្ថកិច្ចធ្វើការសាកសួរនិងកសាងសសំណុំរឿងតាមនីតិវិធី។

ផែនការងារនគរបាលព្រហ្មទណ្ឌបានបន្តរៀបចំកម្លាំងអន្តរាគមន៍សហការជាមួយកម្លាំងអធិការដ្ឋានស្រុក/ក្រុងចុះល្បាតតាមដងផ្លូវនិងគោលដៅសំខាន់ៗប្រើប្រាស់ភ្នាក់ងារមូលដ្ឋានសម្ងាត់ក្តាប់សកម្មភាពមុខសញ្ញាក្នុងភូមិសាស្ត្រនិងមុខសញ្ញាលួចចូលមកពីក្រៅភូមិសាស្ត្រUដែលបំរុងធ្វើសកម្មភាពក្នុងភូមិសាស្ត្រកំពុងគ្រប់គ្រង។ជាពិសេសត្រៀមកម្លាំងសម្រាប់អន្តរាគមន៍បង្ការនិងបង្ក្រាបរាល់ពេលមានបទល្មើសព្រហ្មទណ្ឌដែលកើតឡើងបានទាន់ពេលវេលា៕

 

មតិយោបល់