-

ជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់កាបូប ត្រូវកម្លាំងល្បាតឃាត់ខ្លួន

ភ្នំពេញ: នៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ លោកអនុសេនីយ៍ឯក ប៉ុល សុគន្ធ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់សំរោងក្រោម បានដឹកនាំកម្លាំងចេញល្បាតពួនស្ទាក់ ដើម្បីបង្ការ និងបង្ក្រាបបទល្មើសឆក់ប្លន់លួច គ្រឿងញៀន នឹងបទល្មើសនានា ។

ក្រោមការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉ន វុធី អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រទះឃើញជនសង្ស័យ ចំនួន០២នាក់ ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាព ឆក់កាបូបតាមផ្លូវសាធារណ:ស្ថិតនៅភូមិចាក់ជ្រូក សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

ករណីខាងលើនេះត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ ម៉ូតូម៉ាក ហុងដា ប៊ិត មួយគ្រឿង ពណ៌ទឹកប៊ិច ទូរស័ព្ទចំនួន ០៣គ្រឿង ,កាបូបចំនួន០១ យកមកសាកសួរ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ ៕

មតិយោបល់