ព័ត៌មានជាតិ

យោធាម្នាក់ ស្នាក់នៅបន្ទាយ៥៥២ បានស្លាប់ភ្លាមៗបន្ទាប់ពីរថយន្តបុកម៉ូតូនៅស្រុកវាលវែង

ពោធិ៍សាត់: យោងតាមផេករបស់ ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បុរសមានមុខងារជាយោធាម្នាក់បានស្លាប់នៅនឹងកន្លែងបង្កឡើងដោយរថយន្តបុកខណ:រូបគាត់កំពុងជិះម៉ូតូ ហេតុការនេះកើតឡើងកាលពីវេលាម៉ោង៨និង៣៥នាទីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ ៥៥ ចន្លោះគីឡូម៉ែត្រ លេខ ៨៨-៨៩ ភូមិស្ទឹងថ្មីឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ មាន រថយន្តម៉ាកCAMERY ពណ៌ខៀវ ពាក់ស្លាកលេខ ប៉ៃលិន 2A -0737 ធ្វើ ដំណើរ ពីកើតទៅលិច បើកបរដោយឈ្មោះ ឡង់ ចម្រើន ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបលក់ដូ រ រស់នៅភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ខណ:មកដល់ចំណុចកើត ហេតុខាងលើរថយន្ត បានបុកម៉ូតូ
ម៉ាក ZOOMERX ពាក់ស្លាកលេខ បាត់ដំបង1AD-2461 ធ្វើ ដំណើរ ពីលិចទៅ កេីត បេីកបរដោយឈ្មោះ វង្ស សុទ្ធី ភេទប្រុស អាយុ ៤០ ឆ្នាំ មុខរបយោធា(ស្លាប់នឹងកន្លែង) ស្នាក់នៅបន្ទាយ៥៥២ ខេត្ត ប៉ៃលិន ។ ប្រភពបានបន្តថា ជនរងគ្រោះបានជិះម៉ូតូពីកន្លែងស្នាក់របស់ខ្លួនមកលេងឪពុកបង្កើតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ចៃដន្យអាក្រក់ក៏ត្រូវរថយន្តបុកស្លាប់តែម្តង ។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្រោយពេលកើតហេតុសមត្ថកិច្ចបានយក ជនបង្កនិងវត្ថុតាងមក កាន់អធិការដ្ឋាននគរបាលស្រុក វាលវែងដើម្បីកសាងសំណុំរឿងតាមនីតិវិធី ចំណែកសាក សពត្រូវបានក្រុមគ្រួសារសាច់ញាតិ យកទៅ ធ្វើ បុណ្យតាមប្រពៃណី ៕

 

មតិយោបល់