ទីក្រុង Rio de Janeiro នៃប្រទេសប្រេស៊ីលទើបតែធ្វើពិធីបុណ្យដើមឈើណូអែលធំបំផុតនៅក្នុងពិភពលោក ដោយមានវត្តមាននៃមនុស្សរាប់ពាននាក់ចូលរួម។ ពិធីបុណ្យបំភ្លឺភ្លើងនៅលើដើមឈើដ៏ល្បីរបស់ពិភពលោកបានបង្កើតឡើងនៅ Rio de Janeiro ប្រទេសប្រេស៊ីលនៅថ្ងៃទី ៣០ ខែវិច្ឆកាឆ្នាំ ២០១៣កន្លងទៅនេះ។ អ្នករៀបចំបានតំរៀបបំពងកាំជ្រួចនៅជុំវិញដើមឈើដើម្បីបង្កើតការសំដែងនៅក្នុងពិធីបំភ្លឺភ្លើងដ៏ខ្លាំងមួយ មុនពេលព្រឹត្តិការណ៍បំភ្លឺភ្លើងចេញពីដើមណូអែលកើតឡើង ផ្ទៃបឹងទាំងមូលដែលស្ថិតនៅក្នុងទីក្រុង Rio de Janeiro បានគ្រប់ដណ្តប់ទៅដោយអ័ព្ទ និងដើមស្រល់បករវិចៗ ដែលធ្វើឲ្យទេសភាពនៅទីនោះកាន់តែមានភាពរ៉ូមែនទិចបំផុត៕
ព័ត៌មានជាតិ
មតិយោបល់