ព័ត៌មានអន្តរជាតិ

អេហ្ស៊ីប បារាំង អាឡឺម៉ង់ និងហ្សកដានី ព្រមានអ៊ីស្រាអែល ទាក់ទងនឹងផែនការដាក់បញ្ចូលទឹកដី

បរទេសៈ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប បារាំង អាល្លឺម៉ង់ និងហ្សកដានី បានជំរុញឱ្យអ៊ីស្រាអែល បោះបង់ចោលផែនការ សម្រាប់ការតាំងទីលំនៅ ក្នុងតំបន់កាន់កាប់ West Bank ដែលមានគម្រោងដាក់បញ្ជូលជាតំបន់ឧបសម្ព័ន្ធរបស់ខ្លួន ដោយព្រមានថា សកម្មភាពបែបនេះ អាចបង្កផលវិបាក ដល់ផ្នែកទំនាក់ទំនង។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០។

រដ្ឋបាលនៃនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu បានកំណត់យកថ្ងៃទី ១ ខែកក្កដា ជាកាលបរិច្ឆេទ ដើម្បីចាប់ផ្តើមផែនការបញ្ចូលការតាំងទីលំនៅរបស់ជ្វីហ្វ នៅតំបន់កាន់កាប់ West Bank ក៏ដូចជានៅជ្រលងភ្នំហ្ស៊កដានី ជាទីតាំងយុទ្ធសាស្ត្ររបស់ខ្លួន។

ការផ្លាស់ប្តូរនេះ ត្រូវបានគាំទ្រពីប្រទេសនៅមជ្ឈឹមបូព៌ា គឺរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានបញ្ជាក់កាលពីខែមករា កន្លងទៅ។

យ៉ាងណាមិញការិយាល័យរបស់លោក លោក Netanyahu មិនបានធ្វើសេចក្តីប្រកាស អំពីកាលបរិច្ឆេទ នោះទេ ប៉ុន្តែបាននិយាយថា កិច្ចពិភាក្សាអំពីវា កំពុងបន្តជាមួយមន្រ្តីអាមេរិក និងប្រធានសន្តិសុខអ៊ីស្រាអែល៕

មតិយោបល់