ព័ត៌មានជាតិ

ជនជាតិខ្មែរឥស្លាមម្នាក់ឆក់ត្រីបណ្ដាលឆ្លងចរន្តអគ្គិសនីឆក់ខ្លួនឯងស្លាប់

ត្បូងឃ្មុំៈ កាលពីវេលាម៉ោង ៣និង៣០នាទីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ មានករណីឆក់ត្រីបណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់ ស្ថិតត្រង់ចំណុចប្រឡាយព្រែកក្បាលក្របី ភូមិឈើទាលតូច ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ជនរងគ្រោះឈ្មោះ យ៉េប រ៉ូន ភេទប្រុស អាយុ៤៣ ឆ្នាំជាតិខ្មែរឥស្លាម ត្រូវខ្សែភ្លើងឆក់ខណៈពេលកំពុងឆក់ត្រី ស្រាប់តែមានការឆ្លងចរន្តអគ្គិសនី ស្លាប់មួយរំពេច បន្ទាបមកសាច់ញាតិបានរាយការណ៍ជូនកក្រុមកម្លាំងជំនាញចុះមកត្រួតពិនិត្យកោសល្យវិច័យ។

ក្រោយមកសមត្ថកិច្ច ចុះមកដល់ទីតាំងកើតហេតុ រួមសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាល
រដ្ឋបាលពាមជីលាំងធ្វើការពិនិត្យសាកសពសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារ ឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យឆក់ស្លាប់ ពិតប្រាកដមែន ពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ រួចក៏ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់