ព័ត៌មានជាតិ

សង្ស័យងោកមួយភាំង! បណ្តាលឲ្យនារីស្រស់ស្អាតម្នាក់ បើករថយន្តរេចង្កូត បុករថយន្តមួយគ្រឿងទៀត

ភ្នំពេញ: នៅវេលាម៉ោង០១និង២៣នាទីថ្ងៃទី០៨ ខែកក្កដា​​ ឆ្នាំ២០២០ ករណីគ្រោះថ្នាក់ចរាចរណ៍ នារីម្នាក់ដែលមានរូបដ៏ស្រស់ស្អាត់បានបើករថយន្តកាមរីបាឡែន បានរេចង្កូតទៅបុករថយន្តកូរ៉េមួយគ្រឿង យ៉ាងពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់និងរថយន្តរងការខូចខាតយ៉ាងដំណំ នៅតាមបណ្ដោយផ្លូវ៣៧១ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេបានឃើញ នារីដែលមានរូបសម្រស់ស្រស់ស្អាតម្នាក់ បានបើកបររថយន្តមួយគ្រឿងម៉ាក កាមារីបាឡែន ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AF-1167 បើកបោះពួយយ៉ាងលឿនស្លេវ នៅតាមបណ្ដោយផ្លូវលេខ៣៧១ ក្នុងទិសដៅពីកើតទៅលិច ខណ:មកដល់ចំណុចកើតហេតុ សង្ស័យនារីរូបស្រស់នោះងងុយដេកមួយភាំងហើយមើលទៅ ស្រាប់តែរថយន្តបានរេចង្កូតទៅខាងធ្វេងដៃ បុករថយន្តកូរ៉េមួយគ្រឿងទៀត ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AK-8240 ទិសដៅបញ្ច្រាសគ្នា យ៉ាងពេញទំហឹង បណ្ដាលឲ្យរងរបួសបាក់ជើងបុរសម្នាក់ ចំណែករថយន្តខូចខាតយ៉ាងដំណំផងដែរ។

បន្ទាប់ពីកើតហេតុរួចភ្លាមៗ គេឃើញសមត្ថកិច្ចនៅមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ បានធ្វើការសម្របសម្រួល ដោយឲ្យភាគីខាងរថយន្តកាមារីបាឡែន​ ចេញថ្លៃខូចខាតខាងភាគីរថយន្តកូរ៉េ ដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុ ៕

មតិយោបល់