ព័ត៌មានជាតិ

ប្រទះឃើញសាកសពបុរសម្នាក់ ស្លាប់ក្នុងព្រៃ

ព្រះវិហារៈ សាកសពបុរសម្នាក់ ត្រូវបានកូនប្រុសប្រទះឃើញដេកស្លាប់នៅក្នុងព្រៃ ទើបប្រញាប់រាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះមកធ្វើការពិនិត្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី រសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចព្រៃស្រឡៅស្រោង ភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។

សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះដែលស្លាប់ខាងលើនេះ មានឈ្មោះ យិន ដូង ភេទប្រុស អាយុ៧២ឆ្នាំ មុខរបរកសិករ ស្នាក់នៅខ្ទមក្នុងព្រៃ។

បើយោងតាមប្រភពព័ត៌មានពីឈ្មោះ ឌួង រិះ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ បានឲ្យដឹងថា ឪពុករបស់គាត់ បាត់ពីខ្ទមចំនួន៩ថ្ងៃហើយ ជាទម្លាប់របស់គាត់គឺទៅគាត់តែងតែដើរឆ្លុះសត្វ និងដងជ័រន លុះដល់ថ្ងៃកើតហេតុ ក៏ប្រទះឃើញសាកសពឪពុករបស់គាត់ស្លាប់ដោយសភាពនៃសព ស្វិតទៅហើយ។ ទើបក្រោយពីកើតហេតុ កូនរបស់ជនរងគ្រោះបានប្រញាប់រាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះមកធ្វើការពិនិត្យ។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍នេះរួចមក កម្លាំងជំនាញបាន សហការជាមួយនិង នគរបាលជំនាញបច្ចេកទេស វិទ្យាសាស្ត្រ អាជ្ញាធរមូលដ្ឋាន បានចុះមកធ្វើការពិនិត្យនិងធ្វើកោសល្យវិច្ឆ័យទៅលើសាកសពជនរងគ្រោះដល់កន្លែងកើតហេតុ បានឲ្យដឹងថា សាកសពជនរងគ្រោះខាងលើនេះស្លាប់ដោយសារតែត្រូវបានសត្វពស់ពិស ចឹកចំភ្នែកគោលជើងខាងស្តាំ ទើបបណ្តាលឲ្យស្លាប់បែបនេះតែម្តង ។

បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

ប្រទះឃើញសពប្រទះឃើញសពប្រទះឃើញសពប្រទះឃើញសព

មតិយោបល់