តាកែវៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នារសៀល ថ្ងៃអង្គារ ០២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ នៅអធិការដ្ឋាននគរបាលស្រុកបាទី មានរៀបចំ”ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង អធិការ” នៃអធិការដ្ឋាននគរបាលស្រុកបាទី នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។
ពិធីនេះដែរស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងលោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកបាទី ដោយមានការអញ្ជេីញចូលរួមពីៈលោក ស្នងការរង ក្រុមការងារស្នងការដ្ឋាននគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក លោកមេបញ្ជាការផ្នែកសឹករងស្រុក លោកមេឃុំទាំង១៥ឃុំ លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៥ប៉ុស្ត៍ ប្រជាការពារភូមិ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។
ថ្លែងក្នុងពិធីនោះដែរលោកឧត្តមសេនីយ៍ទោ ស្នងការ បានណែនាំផ្តាំផ្ញើ និងជម្រុញឲ្យលោកអធិការ ទើបទទួលបានការតែងតាំងថ្មីត្រូវតែចេះសាមគ្គីភាពផ្ទៃក្នុង ព្រមទាំងខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច ដែលថ្នាក់លើប្រគល់ជូន និងជាពិសេសការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ចេញល្បាតចល័តជាប្រចាំ២៤ម៉ោងលើ២៤ម៉ោងក្នុងភូមិសាស្រ្តស្មុគស្មាញងាយរងគ្រោះ និងផ្តល់សេវាសាធារណៈជូនបង ប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានទាន់ពេលវេលា អនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកតាមអនុក្រឹតលេខ៣៩.អ.ន.ក្រ ក៏ដូចជាបន្តអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពឲ្យបានល្អប្រសើរបន្ថែមទៀត។ទន្ទឹមនឹងនោះត្រូវអនុវត្តវិធានការបង្ការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺCOVID-19 សំដៅដល់ការពារសុខមាលភាពមន្រ្តីនគរបាល និងការធ្វើអនាម័យឲ្យបានខ្ជាប់ខ្ជួនដោយលាងដៃដោយសាប៊ូ ឬទឹកអាល់កុលមុនពេលចូលធ្វើការងារផងដែរ៕















មតិយោបល់